**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកមានការហៅទូរសព្ទប្រកបដោយផ្លែផ្កា នៅថ្ងៃសុក្រទី២៨ ខែមីនា ជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក ម៉ាក ខានី (Mark Carney) ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២។

លោកប្រធានាធិបតី ត្រាំ បាននិយាយថាមេដឹកនាំទាំងពីរនឹងជួបគ្នាបន្ទាប់ពីការបោះឆ្នោតរបស់ប្រទេសកាណាដាដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា៖«វាជាការហៅទូរសព្ទដែលមានផ្លែផ្កាខ្លាំង យើងយល់ព្រមលើរឿងជាច្រើន ហើយនឹងជួបគ្នាភ្លាមៗបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសកាណាដា ដើម្បីធ្វើការលើធាតុផ្សំនៃនយោបាយ ធុរកិច្ច និងកត្តាផ្សេងទៀតទាំងអស់»។

លោក បាន បន្ថែម ថា ការងារ នោះ នឹង បញ្ចប់ ដោយភាព អស្ចារ្យ សម្រាប់ ទាំង សហរដ្ឋ អាម៉េរិក និង កាណាដា។

លោក ខានី និងការិយាល័យរបស់គាត់មិនទាន់បានបញ្ចេញព័ត៌មានអំពីការហៅទូរសព្ទនេះទេ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំរបស់កាណាដាថ្មីបានប្តេជ្ញាផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកាណាដាឱ្យមិនសូវពឹងផ្អែកលើសហរដ្ឋអាម៉េរិក និងមុនការប្រកាសពន្ធរបស់លោក ត្រាំ ដែលរំពឹងទុកនៅថ្ងៃទី២ ខែមេសា។

សហរដ្ឋអាម៉េរិក និងកាណាដា ជាសម្ព័ន្ធមិត្ត ជិត ស្និទ្ធ និង ដៃគូពាណិជ្ជកម្មជាយូរ មក ហើយ។ ប៉ុន្តែទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋដែលបានឡើងកាន់តំណែងកាលពីខែមករា ជាមួយនឹងការគំរាមកំហែងពន្ធគយ និងការបញ្ចេញមតិម្ដងហើយម្ដងទៀតអំពីការធ្វើឱ្យប្រទេសនេះក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង