**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។

ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន នៅសណ្ឋាគារកាំបូឌីាយ៉ា រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតប្រតិភូ បានជម្រាបជូនអង្គសន្និសីទ ដែលមានតំណាងសហគមន៍កសិករមកពីទូទាំងប្រទេសកម្ពុជា ជាង១០០នាក់ ដោយរំលេចថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា តាមរយៈការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់សរុបជិត៥០០លានដុល្លារ ក្នុងនោះមានឥណទានប្រមាណ២៤០ លានដុល្លារដល់វិស័យស្រូវអង្ករ សម្រាប់កសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានប្រសាសន៍ទៀតថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យធនធានកម្ររបស់កម្ពុជារឹងរិតតែកម្រថែមទៀត ដោយធ្វើឲ្យប្រជាកសិករមិនអាចផលិតបាលនូវទិន្នកផលកសិក្មឱ្យបានខ្ពស់ ដូចទម្លាប់ពួកគាត់ធ្លាប់ទទួលបាននាពេលកន្លងមក។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដោយរំលេចពំអីដំណើរការផលិតស្បៀងអាហារថា ជាធនធានកម្រ ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម ដោយធ្វើឱ្យកសិករពិបាកក្នុងការផលិតកសិផលនានា ដូចជាវិបាកមកលើដំណើរការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សទូទៅ។

ឯកឧត្តមបណ្ឌិត បានលើកជាឧទាហរណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រៃប្រួលអាកាសធាតុបានធ្វើឱ្យប្រជាកសិករខ្មែរពិបាកទាយទុកបាននូវរដូវភ្លៀង និងរដូវប្រាំង ជាពិសេសការឡើងកម្តៅបានធ្វើឲ្យការចិញ្ចឹមសត្វ និងការដាំដំណាំជួបការលំបាកថែមទៀត។

ឆ្លើយតបនឹងបញ្ហាប្រឈមដូចបានលើកឡើងខាងលើ និងដើម្បីជំរុញអត្រាកំណើនផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាបន្ន ដែលផ្លល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាពខ្ពស់ និងអាហារុបត្ថម្ភសម្រាប់ការបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ ឯកឧត្តមបណ្ឌិតប្រតិភូ បានស្នើឲ្យសហព័ន្ធស្រូវអង្ករ ក៏ដូចជាក្រុមហ៊ុន សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ រួមបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុព្រមទាំងចូលរួម និងលើកកម្ពស់ការរីកលូតលាស់នៃវិស័យស្បៀងអាហាររបស់កម្ពុជា។

ចំណែកធនាគារអភិវឌ្ឃន៍ជនបទ និងកសិកម្ម នៅតែបន្តគាំទ្រហិរញប្រទានក្នុងវិស័យស្រូវអង្ករ ក៏ដូចជាវិស័យកសិកម្មទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង