**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ

វ៉ាស៉ីនតោន៖ គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ ដើម្បីទស្សនាមូលដ្ឋានយោធាអាមេរិក និងទៅមើលកម្មវិធីប្រកួតសត្វសុនខនៅទីនោះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងផ្សព្វផ្សាយគំនិតចង់បានដែនដីពាក់កណ្តាលស្វ័យ័តរបស់ដាណឺម៉ាកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

លោកស្រី Usha Vance ដែលជាភរិយារបស់លោក JD Vance អនុប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូដែលរួមមានទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Mike Waltz និងរដ្ឋមន្រ្តីក្រសួងថាមពល លោក Chris Wright។

លោក Waltz និងលោក Wright នឹងទៅទស្សនាមូលដ្ឋានទ័ពអវកាស Pituffik ដែលជាមូលដ្ឋានយោធាអាមេរិកនៅ Greenland។ អ្នកទាំងពីរនឹងទទួលបានរបាយការណ៍សង្ខេបការងារ ពីសមាជិកកងកម្លាំងអាមេរិកនៅទីនោះ។ បន្ទាប់មកនឹងចូលរួមជាមួយ លោកស្រី Usha Vance ដើម្បីទស្សនាកន្លែងប្រវត្តិសាស្ត្រ និងទៅមើលការប្រកួតសត្វសុនខថ្នាក់ជាតិផងដែរ។

លោក Brian Hughes អ្នកនាំពាក្យនៃទីប្រឹក្សាសន្តិសុខជាតិ បាននិយាយថា ក្រុមការងាររបស់សហរដ្ឋអាមេរិកមានទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះបង្ហាញពីឱកាសដើម្បីកសាងភាពជាដៃគូ ដែលមានការប្តេជ្ញាចិត្តពី Greenland ខ្លួនឯងផ្ទាល់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

គួរបញ្ជាក់ថា បំណងធ្វើឱ្យដែនដី Greenland ក្លាយជារបស់សហរដ្ឋអាមេរិក បានក្លាយជាចំណុចអត្ថាធិប្បាយដ៏សំខាន់មួយ របស់លោក ត្រាំ ចាប់តាំងពីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ យ៉ាងនេះក្តី ទាំងរដ្ឋាភិបាល Greenland និងដាណឺម៉ាក បានសម្តែងការប្រឆាំងចំពោះបំណងនេះ។

ទីតាំងយុទ្ធសាស្ត្រ និងធនធានរ៉ែដ៏សម្បូរបែបរបស់ Greenland អាចផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក ពោលគឺ Greenland ស្ថិតនៅតាមបណ្តោយផ្លូវចម្ងាយខ្លីបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើង ហើយមានសារៈសំខាន់សម្រាប់ប្រព័ន្ធព្រមានមីស៉ីលផ្លោងរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង