**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

មន្ត្រីពាណិជ្ជកម្មអាមេរិក នឹងជជែកជាមួយសមភាគីចិន នៅសប្តាហ៍ក្រោយ

វ៉ាស៊ីនតោន៖ ប្រធានការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ត្រូវបានរំពឹងថានឹងហៅទូរស័ព្ទជាលើកដំបូង ដើម្បីជជែកជាមួយសមភាគីចិន របស់គាត់នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ការសន្ទនានេះនឹងជាការចាប់ផ្តើមដំណើរការ ចូលរួមរបស់លោក Greer ជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំទី៣ និងជាគូប្រជែងយុទ្ធសាស្ត្រធំបំផុត របស់របស់សហរដ្ឋអាមេរិក។ ការជជែកតាមទូរស័ព្ទនេះ នឹងធ្វើឡើងប៉ុន្មានថ្ងៃមុនពេល លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ចេញវិធានការពន្ធគយថ្មី។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វាមិនទាន់ច្បាស់នៅឡើយទេថា អ្នកណាខាងភាគីប្រទេសចិន ដែលលោក Greer នឹងជជែកជាមួយនៅសប្តាហ៍ក្រោយ ប៉ុន្តែប្រភពមួយដែលបានដឹងពីកិច្ចការនេះបាននិយាយថា លោកអាចជជែកជាមួយឧបនាយករដ្ឋមន្ត្រីចិន។

កាលពីខែមុន លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយជាមួយឧបនាយករដ្ឋមន្ត្រីចិន គឺលោក He Lifeng ដែលជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនផងដែរ។

លោក Greer និងក្រុមការងាររបស់គាត់ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតកម្មវិធីមួយ ដើម្បីចាត់វិធានការពន្ធគយសងសឹកទៅលើប្រទេសនានា ពោលគឺជាវិធានការមិនធ្លាប់មានពីមុនមក ដែលនាំមកនូវភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងបញ្ហាប្រឈមដែលអាចកើតមានជាមួយបញ្ហានេះផងដែរ។

ក្រុមមន្ត្រីរបស់លោក ត្រាំ បានផ្តល់សញ្ញាថា ផែនការនេះផ្តោតលើប្រទេសធំទាំង១៥ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិក មានអត្រាពន្ធគយខ្ពស់បំផុត ឬមានវិធានការមិនពន្ធគយផ្សេងទៀត ដែលសហរដ្ឋអាមេរិករកឃើញថាមានការរើសអើង។

លោក Greer គឺជាអតីតដៃស្តាំរបស់លោក Robert Lighthizer ប្រធានការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) ក្នុងអំឡុងពេលចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាលទី១” ជាមួយប្រទេសចិននៅក្នុងរដ្ឋាភិបាលអាណត្តិដំបូងរបស់លោក ត្រាំ និងក្នុងអំឡុងពេញមួយសង្រ្គាមពាណិជ្ជកម្ម ដែលបានកើតឡើងមុន។

ប្រភដែលដឹងការពិភាក្សានេះបាននិយាយថា ការិយាល័យ USTR បាននិងកំពុងពិនិត្យមើលកិច្ចព្រមព្រៀងនោះ ហើយនឹងពិចារណាលើការមិនអនុលោមតាមច្បាប់ របស់ប្រទេសចិននៅពេលវាយតម្លៃអត្រាពន្ធគយ និងវិធានការផ្សេងទៀតណាមួយនៅខែក្រោយ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

អត្ថបទដែលជាប់ទាក់ទង