**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លោកឧកញ៉ា វ៉ាន់ ឆារស៏ បានបញ្ជាក់ថាព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ចំនួនប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាផ្នែកមួយក្នុងការចូលរួមលើកស្ទួយវប្បធម៌ អរិយធម៌ និងសាសនា។

រូបចម្លាក់ត្រូវបានដឹកមកដល់បណ្ដើរៗហើយ ដែលមានសរុបប្រមាណ២០០រូបចម្លាក់ ដើម្បីដាក់តាំងក្នុងព្រលានយន្តហោះអន្តរជាតិតេជោ។

នៅចំពោះមុខអ្នកសារព័ត៌មានប្រមាណជាង៩០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីជំរុញការផ្សព្វផ្សាយពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មី កាលពីរសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥ លោកឧកញ៉ា វ៉ាន់ ឆារស៏ បានអះអាងថា ក្រៅពីចម្លាក់នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក៏គ្រោងដំឡើងព្រះពុទ្ធបដិមាដ៏ធំមួយអង្គទៀតផងដែរ។

លោកបញ្ជាក់ដូច្នេះថា៖«ថ្ងៃអាទិត្យពេលព្រឹក គឺយើងនិមន្តសម្ដេចសង្ឈ អំ លឹមហេង និមន្តមកដើម្បីពិនិត្យទីតាំង តើកន្លែងណាដែលយើងគួរដាក់ព្រះពុទ្ធបដិមា ហើយគួរតែឈរ ឬគួរតែអង្គុយសមាធិ…ថ្ងៃមុនឃើញព្រះអង្គ គូ សុភាព បានបង្ហោះ[ស្នើសុំដាក់ព្រះពុទ្ធបដិមា]! តែតាមការពិតយើងបានធ្វើហើយតាំងពីឆ្នាំមុន»។ លោកថា ការរៀបចំឱ្យព្រះពុទ្ធបដិមា និងចម្លាក់ផ្សេងទៀត នៅព្រលានយន្តហោះអន្តរជាតិតេជោ គឺជាការយកចិត្តទុកដាក់ចំពោះវប្បធម៌ខ្មែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់តាមរចនាបទបែបខ្មែរ ដែលជាផ្នែកសំខាន់មួយក្នុងការទាក់ទាញទេសចរ។ ក្រៅពីចម្លាក់ព្រះពុទ្ធ និងចម្លាក់ផ្សេងទៀតជាច្រើន ដែលត្រូវបាននាំយកមកតាំងបង្អួតភ្នែកទេសចរ គេឃើញមានដើមត្នោតដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យជាតិខ្មែរ ក៏ត្រូវបានដាំជាច្រើនដើមនៅក្នុងព្រលានយន្តហោះលំដាប់ 4F នេះដែរ។ មិនមែនតែដើមត្នោតទេ ប៉ុន្តែក៏នៅមានផ្ការំដួល ធ្នង់ បេង។ល។ ដែលសរុបអាចចូលដល់លានដើមគ្រោងដាំបន្ថែមនៅក្នុងនិងក្រៅព្រលានយន្តហោះនេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាន់ ឆារស៏ ដដែឡ៕

អត្ថបទដែលជាប់ទាក់ទង