**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ

ឡុងដ៍៖ អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស បានប្រកាសបិទទាំងស្រុងនៅថ្ងៃសុក្រទី២១ ខែមីនានេះ បន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ ធ្វើឱ្យដាច់ចរន្តអគ្គិសនី និងរំខានដល់កាលវិភាគហោះហើរជុំវិញពិភពលោក។

ក្រុមអ្នកពន្លត់អគ្គិភ័យរាជធានីឡុងដ៍អះអាងថា អ្នកពន្លត់អគ្គិភ័យប្រហែល៧០នាក់កំពុងព្យាយាមពន្លត់ភ្លើងនៅភាគខាងលិចនៃរាជធានីឡុងដ៍ បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋាន Heathrow ដ៏មមាញឹកបំផុតរបស់អឺរ៉ុប និងជាអាកាសយានដ្ឋានមមាញឹកបំផុតទី៥របស់ពិភពលោក។

អណ្តាតភ្លើងពណ៌ទឹកក្រូចដ៏ធំសម្បើមបានឆាបឆេះយ៉ាងសន្ធោសសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់អណ្តែតពេញមេឃ។ មនុស្សប្រហែល១៥០នាក់ត្រូវបានជម្លៀសចេញពីអគារនៅក្បែរនោះ ហើយទីតាំងសំខាន់ៗជាច្រើនកន្លែងគ្មានថាមពលប្រើប្រាស់។ យ៉ាងណា មន្ត្រី ពន្លត់ អគ្គិភ័យ បាន បញ្ជាក់ ថា មូលហេតុ នៃ ការ ឆាបឆេះ នេះ មិន ទាន់ ដឹង នៅឡើយ ទេ។

អាកាសយានដ្ឋាន Heathrow បានលើកឡើងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា៖«រក្សាសុវត្ថិភាពអ្នកដំណើរ និងសហការីរបស់យើង អាកាសយានដ្ឋាននឹងត្រូវបិទ»។

យោងតាមគេហទំព័រតាមដានជើងហោះហើរ Flight Radar24 យ៉ាងហោចណាស់ជើងហោះហើរចំនួន១២០ជើងទៅកាន់ទីក្រុង Heathrow ត្រូវបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត ខណៈជើងហោះហើរចំនួន១៣៥១ជើង ត្រូវបានចុះចតបង្ខំឱ្យចុះចតតភ្លាមៗនៅថ្ងៃសុក្រនេះ។

អ្នកជំនាញផ្នែកឧស្សាហកម្មបង្ហាញថា ទេសចរណ៍ ការធ្វើដំណើរ និងពាណិជ្ជកម្មនៅជុំវិញពិភពលោកត្រូវបានរំខានដោយសារបញ្ហានេះ។

ក្រុមហ៊ុន British Airways អះអាងថា ខ្លួននឹងមានជើងហោះហើរចំនួន៣៤១ជើងគ្រោងនឹងចុះចតនៅអាកាសថានដ្ឋាន Heathrow នៅថ្ងៃសុក្រនេះ ប៉ុន្តែគ្រប់យ៉ាងបានក្លាយជាអាសាបង់។

British Airways លើកឡើងចាង៖«វានឹងជះឥទ្ធិពលយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់យើង និងអតិថិជនរបស់យើង ហើយយើងកំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើបច្ចុប្បន្នភាពនៃការធ្វើដំណើររបស់ពួកគេសម្រាប់រយៈពេល២៤ម៉ោងបន្ទាប់ ក្រោយហេតុការណ៍កើតឡើង»។

ជាក់ស្តែង ជើងហោះហើរមួយចំនួនពីសហរដ្ឋអាម៉េរិក បានហោះក្រវែលវិលជុំវិញកណ្តាលលម្ហអាកាសា ហើយត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមរបស់ពួកគេវិញ ខណៈប្រតិបត្តិការនេះ រំខាន ដល់ ប្រតិបត្តិការ របស់ ក្រុមហ៊ុន អាកាសចរណ៍នៅ ជុំវិញ ពិភពលោក។

គួរបញ្ជាក់ថា អាកាសយានដ្ឋាន Heathrow និងអាកាសយានដ្ឋានសំខាន់ៗផ្សេងទៀតរបស់រាជធានីឡុងដ៍ ត្រូវបានរងគ្រោះដោយការដាច់ភ្លើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈបច្ចុប្បន្នប្រទេសជាច្រើនបានបរាជ័យនៃប្រព័ន្ធចរាចរណ៍ផ្លូវអាកាស៕

អត្ថបទដែលជាប់ទាក់ទង