**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! 

ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១១,២០២សេវា  ដោយទទួលបានចំណូលសរុប ៣២,៦៦៥,០០០រៀល ស្មើនឹងជាង ៨,០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងអរិយក្សត្រ ផ្ដល់មកកាន់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍សេវាដែលរដ្ឋបាលក្រុងអរិយក្សត្រ បានផ្តល់ជូនប្រជាពលរដ្ឋច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន៦,៨២៥សេវា(ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មាន៤,១៥៥ សេវា ខណៈវិស័យសូរិយោដីមាន៨៨សេវា វិស័យសុខាភិបាលមាន៤២សេវា វិស័យទេសចរណ៍មាន៣៤សេវា វិស័យវប្បធម៌និងវិចិត្រសិល្បៈមាន២៣សេវា និងវិស័យរ៉ែ និងថាមពលមានចំនួន ២១សេវា។

ដូចបណ្ដាមូលដ្ឋាន ក្រុងស្រុកផ្សេងទៀតដែរ វិស័យមានពលរដ្ឋស្នើសុំសេវាតិចតួច សម្រាប់ក្រុងអរិយក្សត្រ មានដូចជាការងាររដ្ឋបាលមាន៧សេវា វិស័យសំណង់មាន៦សេវា និងវិស័យអប់រំយុវជន និងកីឡាមាន១សេវា។ ចំពោះវិស័យពុំមានអ្នកស្នើសុំសោះ មានដូចជាវិស័យពាណិជ្ជកម្មវិស័យសាធារណៈការនិងដឹកជញ្ជូន វិស័យឧស្សាហកម្មនិងសិប្បកម្មវិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈវិស័យបរិស្ថាន វិស័យក្រសួងធម្មការនិងសាសនា និង វិស័យរ៉ែនិងថាមពលជាដើម។

គួរកត់សម្គាល់ថា ក្រុងអរិយក្សត្រស្ថិតក្នុងចំណោមក្រុងថ្មីៗចំនួន៣ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា សម្រេចបង្កើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យលេខ២៧២
អនក្រ.បក ស្តីពី ការបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ក្រុង២ផ្សេងទៀតគឺក្រុងសំពៅពូន ខេត្តកណ្ដាល និងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បើតាមអនុក្រឹត្យក្រុងអរិយក្សត្រ បង្កើតឡើងកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ
ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រំ និងកាត់យកឃុំចំនួន៥ទៀតពីស្រុកល្វាឯមគឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលឃុំទាំងអស់ត្រូវបានប្ដូរជាសង្កាត់។ ថ្វីដ្បិតថា អគាររដ្ឋបាលកំពុងស្ថិតក្នុងការសាងសង់នៅឡើយប៉ុន្តែចាប់ពីពេលបង្កើតឡើងដល់បច្ចុប្បន្ន ក្រុងអរិយក្សត្របាននិងកំពុងបម្រើសេវាជូនពលរដ្ឋយ៉ាងសកម្ម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា ការបង្កើតក្រុងអរិយក្សត្រ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

លោកបានលើកទឹកចិត្ត និងកោតសរសើរខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ដែលខិតខំសម្របសម្រួលការងារនិងបម្រើសេវាជូនប្រជាពលរដ្ឋយ៉ាងល្អ ក្នុងកាលៈទេសៈដែលត្រូវធានាប្រក្រតីភាពនៃសេវានានាទន្ទឹមគ្នានឹងការខិតខំរៀបចំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុង៕

អត្ថបទដែលជាប់ទាក់ទង