**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»

ភ្នំពេញ៖ ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។

រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ ជាមួយបុរសម្នាក់ដែលជាកូនអ្នករស់នៅភ្នំពេញរហូតប្រែពីអ្នកស្គាល់គ្នាធម្មតាទៅជាសង្សារដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃ។

សោភា អះអាងថា ពីដំបូងនៃចំណងស្នេហ៍នោះ នាងពុំបានដឹងថាបុរសនោះជាអ្នកប្រើប្រាស់ និងលក់គ្រឿងញៀនឡើយ លុះស្រលាញ់គ្នាបានជាងមួយឆ្នាំក្នុងជីវិតដូចប្ដីប្រពន្ធ ទើបនាងដឹងអំពីរឿងនេះ។ បន្ទាប់ពីដឹងរឿងសង្សារជាអ្នកលក់គ្រឿងញៀន ដោយក្ដីស្រលាញ់ រូបនាងក៏ព្យាយាមលួងលោម និងណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែការព្យាយាមនោះបានបរាជ័យ និងថែមទាំងផ្ដល់លទ្ធផលផ្ទុយមកវិញ គឺត្រូវបុរសជាសង្សារបញ្ចុះបញ្ចូល រហូតឥទ្ធិពលក្តីស្រលាញ់ធ្វើឱ្យនាង សម្រេចចិត្តដើរលើផ្លូវនេះជាមួយសង្សារ។

ទីបំផុត ផ្លូវអន្តរាយនេះបានមកដល់ទីបញ្ចប់! សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួននាង និងសង្សារ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់។ «ខ្ញុំលក់សម្រាប់អ្នកដើរលេងយប់ជាប្រចាំរហូតដល់បែកធ្លាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពេលនោះនាងខ្ញុំមិនហ៊ានប្រាប់ឪពុកម្តាយឱ្យបានដឹងរឿងនោះទេដោយសារភាពអៀនខ្មាស លុះពេលឃុំខ្លួននៅពន្ធនាគារទើបគាត់បានដឹងនូវព័ត៌មាននេះ»។ នាងបានបន្តទាំងទឹកភ្នែករលីងរលោងថា «នៅពេលដែលខ្ញុំត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ពេលវេលាមួយដែលខ្ញុំនឹកឃើញមុនគេ គឺឪពុកម្តាយ នឹកដំបូន្មានដែលគាត់ធ្លាប់ប្រៀនប្រដៅគ្រប់បែបយ៉ាង ហើយគាត់ធ្លាប់បានហាមប្រាម មិនឱ្យខ្ញុំឡើងមកធ្វើការនៅភ្នំពេញទេ ប៉ុន្តែខ្ញុំមិនព្រមស្តាប់គាត់ និងជឿតាមការលួងពីសង្សារផងទើបជួបលទ្ធផលបែបនេះ»។

ឆ្លងកាត់នូវបទពិសោធនេះ សោភា ក៏បានបង្ហាញនូវភាពសោកស្តាយរាល់កំហុសឆ្គង ព្រោះតែការមិនស្តាប់បង្គាប់ ទើបធ្វើឱ្យខ្លួនមានវិប្បដិសារីរហូតមកដល់សព្វថ្ងៃ។ នារីរូបនេះបានបន្ថែមថាក្រោយឃុំខ្លួននៅក្នុងពន្ធនាគារមួយរយៈ និងទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារនូវដំបូន្មានល្អៗ «នាងខ្ញុំមានការភ្ញាក់រលឹក និងបានផ្លាស់ប្តូរចិត្តគំនិត ហើយខ្ញុំសូមប្តេជ្ញាចិត្តនៅពេលដែលចាកចេញពីពន្ធនាគារ ខ្ញុំសន្យាថានឹងធ្វើជាពលរដ្ឋល្អ កូនល្អ ស្តាប់បង្គាប់ឪពុកម្តាយ ថែរក្សាកិត្តិយសគ្រួសារមិនឱ្យរឿងនេះកើតឡើងជាលើកទីពីឡើយ»។

រៀបរាប់ដោយអួលដើមករ និងទាំងទឹកមុខក្រហម នារីដែលចាញ់បោកការលួងលោមរបស់សង្សាររូបនេះ បានលើកដៃសំពះខមាលទោសអ្នកមានគុណរបស់ខ្លួនពីចម្ងាយ និងបានផ្តាំផ្ញើដល់ដល់បងប្អូនទាំងអស់សូមកុំជ្រើសរើសយកមុខរបរនេះដូចរូបនាង ព្រោះធ្វើឱ្យប៉ះធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង