**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា អ្នកនាំពាក្យរបស់លោក លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា ឥឡូវនេះមានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់ កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី។

ចក្រភពអង់គ្លេសនិងបារាំង បានរួមគ្នាដឹកនាំកិច្ចប្រឹងប្រែង ដើម្បីផ្តល់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីជជែកអំពីសង្រ្គាមអ៊ុយក្រែន។

អ្នកនាំពាក្យរបស់លោក Starmer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសសរុបច្រើនជាង៣០ ត្រូវបានរំពឹងថា នឹងចូលរួមពាក់ព័ន្ធ ក្នុងផែនការនេះ។ អ្នកនាំពាក្យបានបន្តថា សមត្ថភាពចូលរួមចំណែកពីប្រទេសនីមួយៗនឹងខុសៗគ្នា ប៉ុន្តែវានឹងជាកងកម្លាំងធំមួយ ដោយមានប្រទេសជាច្រើនចូលរួមផ្តល់កងទ័ព។

រុស្ស៉ីធ្លាប់បានច្រានចោលម្តងហើយម្តងទៀត នូវគំនិតដាក់ពង្រាយកងទ័ពមកពីបណ្តាប្រទេស នៃអង្គការ NATO នៅអ៊ុយក្រែន។ ថ្មីៗនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា រឿងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៅអ៊ុយក្រែន គឺសម្រាប់ឱ្យទីក្រុងកៀវជាអ្នកសម្រេច មិនមែនទីក្រុងមូស្គូនោះទេ។

នៅពេលត្រូវបានសាកសួរអំពី ការជំទាស់របស់រុស្ស៉ីចំពោះវត្តមានកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន អ្នកនាំពាក្យខាងលើ បានឆ្លើយតបថា គ្រប់គ្នាគួរតែចងចាំថា រុស្ស៉ីមិនបានសួរអ៊ុយក្រែននោះឡើយ នៅពេលដែលខ្លួនបានដាក់ពង្រាយ កងទ័ពកូរ៉េខាងជើង នៅសមរភូមិមុខ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនិងបារាំង ក៏កំពុងតែរួមគ្នាបន្តជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ផងដែរ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារដទៃទៀតរបស់រុស្ស៉ី នាពេលអនាគត ក្រោយសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង