**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ

“បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសជាផ្លូវការនូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេសដូចជាកាសែត«The Wall Street »របស់អាមេរិកជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និងផលិតកម្មឧស្សាហកម្មជាដើមរបស់ប្រទេសចិនបានបង្ហាញពី”ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល” ។
តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ “ការចាប់ផ្តើមដោយរលូន” ។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗរបស់ចិនភាគច្រើនបានលឿនជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ។ ឧទាហរណ៍ដូចជាតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសបានកើនឡើង ៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ឧស្សាហកម្មសេវាកម្មបានបង្ហាញពីនិន្នាការកើនឡើងដ៏ល្អបង្គួរ សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មទូទាំងប្រទេសបានកើនឡើង ៥,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ កំណើននៃការលក់ក្នុងទីផ្សារបានពន្លឿនការកើនឡើង ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួន ៨,៣៧ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ និយាយជារួម ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តនិន្នាការងើបឡើងវិញចាប់តាំងពីត្រីមាសទី ៤ នៃឆ្នាំមុនមក ហើយបានរក្សានិន្នាការប្រកបដោយស្ថិរភាពជាទូទៅ ។
ឈរលើមូលដ្ឋានដែលប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនក៏បានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងភាពល្អប្រសើរដែរ ។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិន គឺលឿនជាង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ហើយល្បឿនកំណើននៃការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ គឺ លឿនជាងកំណើននៃការវិនិយោគទាំងអស់យ៉ាងច្បាស់លាស់ដែលបង្ហាញឱ្យឃើញថា កម្លាំងផលិតកម្មគុណភាពថ្មីកំពុងទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ សមិទ្ធផលដ៏ល្អបែបនេះមិនត្រឹមតែបានចាក់មូលដ្ឋានគ្រឹះដ៏ល្អបង្គួរសម្រាប់សេដ្ឋកិច្ចក្នុងត្រីមាសទី ១ ប៉ុណ្ណោះទេ ថែមទាំងក៏បានបើកការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចពេញមួយឆ្នាំផងដែរ ។
ដោយផ្អែកលើសមិទ្ធផលបែបនេះ មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាវាយតម្លៃយ៉ាងសកម្មចំពោះសេដ្ឋកិច្ចចិន ។ កាសែត«Financial Times »របស់អង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា វិនិយោគិនបរទេសកំពុង”យល់ដឹងពីប្រទេសចិន”ថែមមួយកម្រិតទៀតដោយសម្គាល់ឃើញថា ប្រទេសចិនអាចនាំមកនូវ”នវានុវត្តន៍និងឱកាស”ដ៏ធំធេងលើវិស័យពិសេសមួយចំនួន ។
ទីផ្សារគឺជាធនធានដ៏កម្របំផុត ។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នៅថ្ងៃទី ១៦ ខែមីនា ប្រទេសចិនបានបោះពុម្ភផ្សាយ«ផែនការប្រតិបត្តិពិសេសស្តីពីការជំរុញការប្រើប្រាស់»ដោយបានធ្វើការរៀបចំចាត់ចែងចំពោះវិស័យសំខាន់ៗជាច្រើនដូចជា ការប្រើប្រាស់ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ជាដើម ។
ដោយឡែកការបើកចំហនៃទីផ្សាររបស់ចិនបានធ្វើឱ្យសហគ្រាសបរទេសមានជំនឿចិត្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនក្នុងរយៈពេលយូរ ។ ពីរដ្ឋាភិបាលចិនប្រកាស«ផែនការប្រតិបត្តិស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥»កាលពីខែមុនដល់មហាសន្និបាតនៃសភាទាំងពីររបស់ចិនបញ្ចេញព័ត៌មានអំពីការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ដូច្នេះ បើនិយាយចំពោះការវិនិយោគបរទេស ឱកាសទីផ្សារមានភាពកាន់តែច្រើនឡើងៗ ទម្រង់វិនិយោគមានភាពកាន់តែសម្បូរបែប ហើយការប្រកបអាជីវកម្មក៏កាន់តែងាយស្រួលផងដែរ ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគស្មាញនិងរ៉ឹងតឹង ហើយកត្តាមិនប្រាកដប្រជានិងអស្ថិរភាពបាននិងកំពុងកើនឡើង ។ ស្របពេលដែលប្រសិទ្ធភាពចម្រុះនៃគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែមបានលេចឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចចិនមានលក្ខខណ្ឌទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ហើយបន្តឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ។ ក្នុងដំណើរការនេះ ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើន ៕

អត្ថបទដែលជាប់ទាក់ទង