**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

លោក ដូណាល់ ត្រាំ នឹងជជែកជាមួយលោក ពូទីន អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិត្តដែកអាម៉េរិក បានអះអាងថា លោកនឹងជជែកជាមួយបុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារទី១៨មីនានេះ អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាពិសេសគឺទាក់ទងទៅនឹងការសម្បទានទឹកដីនៃរដ្ឋធានីកៀវសម្រាប់រុស្ស៊ី និងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ា។

ជាក់ស្តែង លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទថា៖«អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមិនល្អទេ! ប៉ុន្តែយើងនឹងមើលថា តើយើងអាចធ្វើការលើកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងពន្លឺសន្តិភាពជូនអ៊ុយក្រែនបានដែរឬទេ? ហើយខ្ញុំគិតថាយើងនឹងអាចធ្វើវាបាន»។ ជុំវិញដំណើរទស្សនកិច្ចនេះ ត្រាំ បានគូសបង្ហាញថា៖«យើងនឹងនិយាយអំពីការសម្បទានទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពលនុយក្លេអ៊ែរ..យើងកំពុងនិយាយអំពីរឿងរ៉ាវនោះរួចហើយ ដោយបែងចែកទ្រព្យសម្បត្តិមួយចំនួន»។

យ៉ាងណា ត្រាំ និងពូទីន គ្រោងពិភាក្សាគ្នាអំពីរោងចក្រថាមពលនៅតាមតំបន់ព្រំដែននៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ គួរជម្រាបថា ក្រៅតែពីការព្យាយាមសម្រេចសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានបើកទទួលយកកាលពីសប្តាហ៍មុន លោក ក៏ផ្តោតទៅ រោងចក្រថាមពលនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្ស៊ាផងដែរ ខណៈរោងចក្រនោះត្រូវបាន កាន់កាប់ ដោយ រុស្ស៊ី ក្នុង ទឹកដី អ៊ុយក្រែន ហើយនោះក៏ ជា រោងចក្រ នុយក្លេអ៊ែរ ធំ ជាង គេ របស់ អឺរ៉ុបផងដែរ។ កន្លងមក រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់សកម្មភាពវាយប្រហារគ្នាទៅវិញទៅលើការបង្កគ្រោះថ្នាក់ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរនេះ។

គួរជម្រាបថា ភាគីទាំងពីរបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទ ខណៈយោធារុស្ស៊ីបានព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងឈរជើងក្នុងតំបន់ឃឺស ភាគខាងលិចនៃប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ លោក ពូទីន អះអាងថា លោកពិចារណាផ្តល់បទឈប់បាញ់ដល់អ៊ុយក្រែន ប្រសិនបើយោធាស្នេហាជាតិរដ្ឋធានីកៀវទម្លាក់អាវុធចុះចាញ់។

ជុំវិញរឿងរ៉ាវខាងលើ អតីតតារាកម្លែងអ៊ុយក្រែន លោក វ៉ូ ឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា លោកមើលឃើញឱកាសដ៏ល្អមួយដើម្បីបញ្ចប់សង្រ្គាមតាមរយៈទទួលយកសំណើបទឈប់បាញ់របស់សហរដ្ឋអាម៉េរិក ប៉ុន្តែអធិបតេយ្យភាពរបស់អ៊ុយក្រែនមិនអាចចរចាបានទេ ហើយរុស្ស៊ីត្រូវតែប្រគល់ទឹកដីដណ្តើមបានពីអ៊ុយក្រែនប្រគល់ជូនខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង