**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

បណ្តាប្រទេស G7 សង្កត់ធ្ងន់លើសារៈសំខាន់នៃការ រៀបចំសន្តិសុខ ដ៏រឹងមាំ ដើម្បីគាំទ្រដល់បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

ប្រ៊ុចសែល៖ បណ្តាប្រទេស G7 នៅថ្ងៃសុក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមាន «ការរៀបចំសន្តិសុខ»​ ដ៏រឹងមាំ ដើម្បីគាំទ្រដល់បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងនេះបានព្រមានទីក្រុងម៉ូស្គូថា នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើមិនព្រមព្រៀង និងអនុវត្តបទឈប់បាញ់ដូចដែលទីក្រុងកៀវបានធ្វើនោះទេ។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ចុងក្រោយដែលបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីព្រាងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ G7 រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា «សមាជិក G7 បានអំពាវនាវឱ្យរុស្ស៊ីឆ្លើយតបដោយការយល់ព្រមលើបទឈប់បាញ់ក្នុងលក្ខខណ្ឌសមភាព និងអនុវត្តវាយ៉ាងពេញលេញ»។

មន្ត្រី G7 បានពន្យល់ថា សេចក្តីព្រាងនេះ ត្រូវបានឯកភាពដោយអ្នកការទូតជាន់ខ្ពស់ ប៉ុន្តែនៅតែត្រូវការការយល់ព្រមពីរដ្ឋមន្ត្រីជាផ្លូវការ។ ពួកគេក៏បានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយ ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ និងបានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ សម្រាប់ការរៀបចំសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្ត ដើម្បីធានាថាអ៊ុយក្រែនមានសមត្ថភាពរារាំង និងការពារខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយដែលអាចកើតឡើងម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង