**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា

តេហេរ៉ង់៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បាន​បញ្ជាក់​ថា ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​អាច​នឹង​កើតឡើង​បាន ប៉ុន្តែ​លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។

ការ​លើក​ឡើង​នេះ​ កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំបាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei ដើម្បី​ស្នើ​ឲ្យ​មានការ​ចរចា​នុយក្លេអ៊ែរ។ ទោះ​ជា​យ៉ាង​ណា លោក ត្រាំ ក៏​បាន​ព្រមាន​ផង​ដែរ​ថា មាន​តែជម្រើស​ពីរប៉ុណ្ណោះ ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អ៊ីរ៉ង់ គឺ​វិធានការ​យោធា ឬ​កិច្ច​ព្រមព្រៀង។

លោក Araqchi បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អ៊ីរ៉ង់​ថា ប្រសិនបើ​អ៊ីរ៉ង់​ចូល​តុ​ចរចា​ខណៈ​ដែល​ភាគី​ម្ខាង​ទៀត (សហរដ្ឋអាមេរិក) កំពុង​ដាក់​សម្ពាធ​ជា​អតិបរមា អ៊ីរ៉ង់​នឹង​ស្ថិត​ក្នុង​ជំហរ​ទន់ខ្សោយ ហើយ​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា ការ​ចរចា​ដោយ​ស្មើភាព​គ្នា​ជាមួយ​អ៊ីរ៉ង់​អាច​កើត​មាន​បាន ​លុះត្រាតែ​ភាគី​ម្ខាង​ទៀត​ទទួល​ស្គាល់​ជា​មុន​ថា យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​មិន​បាន​ផលនោះទេ។
គួរបញ្ជាក់ថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Khamenei បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការ​ពិភាក្សា​ជាមួយ​រដ្ឋបាល​លោក ត្រាំ នឹង​គ្រាន់តែ​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ទណ្ឌកម្ម និង​បង្កើន​សម្ពាធ​លើ​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ ២០១៨ ក្នុង​អំឡុង​អាណត្តិ​ប្រធានាធិបតី​ដំបូង​របស់​លោក ត្រាំ សហរដ្ឋអាមេរិក​ បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់។ មួយ​ឆ្នាំ​ក្រោយ​មក អ៊ីរ៉ង់​បាន​ចាប់ផ្តើម​រំលោភ​លើ​ការ​រឹត​បន្តឹង​នុយក្លេអ៊ែរ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ៕

អត្ថបទដែលជាប់ទាក់ទង