**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំបង្កើតសមាគម អ្នកវិជ្ជាជីវៈវិស័យឌីជីថល

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ។

ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា កន្លងមក ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ខ.ក. (Digital Community of Cambodia – DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធ ដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះ ប្រមាណ ៥ ០០០ នាក់ ដើម្បី៖ – ផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹងនិងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា, – ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ, – ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល – រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល, -ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន, – ទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក.ប.ទ. និងក្រសួង អប់រំ យុវជន និងកីឡា នឹងរៀបចំ សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយ បែងចែកជាសហគមន៍ (Community) ទៅតាមជំនាញ ជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាភ្លោះដ (Cloud) សហគមន៍ អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍ អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។

ក.ប.ទ. សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញ ឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងយន្តការដូចបានជម្រាបជូនខាងលើ ដើម្បីប្រមូលផ្តុំធនធាន មនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

សាធារណជនអាចស្វែងរកព័ត៌មានបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗដូចបានជម្រាបជូនខាងលើនៅក្នុង ផ្ទាល សហគមន៍ឌីជីថលកម្ពុជា តាមរយៈវេបសាយ https://dcc.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៨២ ឬអាច ធ្វើការស្កេន QR Code ដូចបានភ្ជាប់ជូនខាងក្រោម ៕

អត្ថបទដែលជាប់ទាក់ទង