**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល

មុនប្រឈមមុខតតាំងតាមផ្លូវច្បាប់ នៅ ICC លោក ឌូតឺតេ អះអាងទទួលខុសត្រូវទាំងស្រុងចំពោះ សង្គ្រាមប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក

ម៉ានីល៖ មុនចូលខ្លួនប្រឈមមុខតតាំងតាមផ្លូវច្បាប់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នាទីក្រុងឡាអេ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងទទួលខុសត្រូវទាំងស្រុងចំពោះ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ក្រោមការដឹកនាំរបស់លោក។

ថ្លែងក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ឌូតឺតេ បាននិយាយសារភាពថា៖«អ្វីក៏ដោយដែលបានកើតឡើងកាលពីអតីតកាល ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង។ ខ្ញុំ​មិន​អី​ទេ កុំ​បារម្ភ..!»។ នេះគឺជាការ​លើក​ឡើង​ដំបូង​របស់​លោក ចាប់​តាំង​ពី​ត្រូវ​បាន​គេ​បញ្ជូនទៅកាត់ទោសនៅឯ​ទីក្រុង​ឡាអេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ICC បញ្ជាក់ថា លោក ឌូតឺតេ បានយល់ព្រមទទួលយកការឃុំខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រង់ចាំការកាត់ទោស។ គេនៅចាំបានថា កន្លងទៅ លោក ឌូតឺតេ បានប្រើប្រាស់កណ្តាប់ដៃដែកលើយុទ្ធនាកា«សង្គ្រាមបង្ក្រាបគ្រឿងញៀន» ដោយក្នុងនោះ ទាំងឈ្មួញ អ្នកប្រើប្រាស់គ្រឿងញៀន និងជនសង្ស័យរាប់ពាន់នាក់ ត្រូវបានបាញ់សម្លាប់ចោល។ មានការអះអាងថា មនុស្ស ៦២០០នាក់ត្រូវផ្តាច់ជីវិត ប៉ុន្តែខ្លះថាច្រើនជាងនេះ ចំណែកឯ ICC បញ្ជាក់ថា មនុស្សប្រមាណ៣០០០០នាក់ ត្រូវបានសម្លាប់ក្រោមរបបដឹកនាំរបស់បុរសចិត្តឆៅឌូតឺតេ។ សូមជម្រាបថា លោក ឌូធើតេ នឹងត្រូវនាំខ្លួនទៅកាត់ទោសនៅចំពោះមុខចៅក្រម ICC នៅទីក្រុងឡាអេ នៅប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង