**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល

សិង្ហបុរី៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters វៀតណាម​និង​សិង្ហបុរី​ បាន​យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល។

ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ​ ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម លោក To Lam ទៅ​កាន់​ប្រទេស​សិង្ហបុរី ហើយ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឈាន​ដល់​កម្រិត «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។

សេចក្តី​ថ្លែងការណ៍​រួម​មួយ​បាន​ចេញ​ផ្សាយ ​បន្ទាប់​ពី​ជំនួប​រវាង​លោក To Lam និង​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lawrence Wong បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំងពីរ​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ផ្លាស់ប្ដូរ​កិច្ចព្រមព្រៀង​ចំនួន ៦ និង​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ខ្សែកាប​ក្រោម​សមុទ្រ ការ​តភ្ជាប់​ឌីជីថល និង​លំហូរ​ទិន្នន័យ​ឆ្លង​ព្រំដែន។

បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​ជា​ចំណុច​ប្រសព្វ​ដ៏​សំខាន់​សម្រាប់​ខ្សែកាប​តភ្ជាប់​ទ្វីប​អាស៊ី​ទៅ​កាន់​ទ្វីប​អឺរ៉ុប កំពុង​សម្លឹង​រក​ការ​ពង្រីក​បណ្តាញ​ខ្សែកាប​ក្រោម​សមុទ្រ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​សម្រាប់​សេវា​បញ្ញា​សិប្បនិម្មិត (AI) និង​មជ្ឈមណ្ឌល​ទិន្នន័យ។ វៀតណាម​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ខ្សែកាប​ក្រោម​សមុទ្រ​ថ្មី​ចំនួន ១០ ខ្សែ​នៅ​ឆ្នាំ ២០៣០។

ក្រៅពី​នេះ មេដឹកនាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​បៃតង ការ​ពង្រីក​សួន​ឧស្សាហកម្ម សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។ សិង្ហបុរី​បាន​សន្យា​គាំទ្រ​វៀតណាម​ក្នុង​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា​ សិង្ហបុរី​ជា​វិនិយោគិន​បរទេស​កំពូល​មួយ​នៅ​វៀតណាម ដោយ​បាន​វិនិយោគ​ចំនួន ១០.២១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែល​ស្មើ​នឹង ២៧% នៃ​ការ​វិនិយោគ​បរទេស​សរុប​របស់​វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង