**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំតំបន់អន្លង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង ឱ្យទៅជាតំបន់បៃតង, ពលរដ្ឋពាក់ព័ន្ធនឹងតំបន់នេះ ត្រូវរុះរើ និងចាកចេញដោយខ្លួនឯង

 

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតំបន់អន្លង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង។ សេចក្តីជូនដំណឹងនោះមានខ្លឹមសារ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង ឱ្យបានតាមការកំណត់ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថា៖ ដើម្បីអនុវត្តតាមស្មារតី នៃលិខិតលេខ ៧៨៥សជណ និងលិខិតលេខ១១០០សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង(ភ្នំ១៥០០)ដូចខាងក្រោម៖

១៖ កំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យលោក/លោកស្រី ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។
២៖ ក្នុងករណីផុតពេលកំណត់ បើលោក/លោកស្រី នៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែលមានតម្លៃ និងផលប្រយោជន៍ផ្សេងៗ របស់លោក/លោកស្រី នោះឡើយ។

៣៖ ជាមួយនេះ លោក/លោកស្រី ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល»៕

អត្ថបទដែលជាប់ទាក់ទង