**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ៉ីរ៉ង់ នឹងមិនចរចាជាមួយអាមេរិក ក្រោមការសម្លុតគំរាមនោះទេ

Reuters៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាអ៉ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិក ក្រោមការសម្លុតគំរាមនោះទេ ហើយបានប្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ធ្វើអ្វីក៏ធ្វើទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការដកស្រង់សម្ដីចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា លោក Pezeshkian បានគូសបញ្ជាក់ថា «វាជារឿងមិនអាចទទួលយកបានសម្រាប់ពួកយើង ដែលពួកគេ (សហរដ្ឋអាមេរិក) ដាក់បទបញ្ជា និងសម្លុតគំរាម។ ខ្ញុំនឹងមិនចរចាជាមួយអ្នកនោះទេ ហើយអ្នកឯងចង់ធ្វើអ្វីក៏ធ្វើទៅ»។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថាទីក្រុងតេហេរ៉ង់នឹងមិនឱ្យគេធ្វើបាប ឬបង្ខំឱ្យចូលតុចរចាឡើយ មួយថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថាលោកបានបញ្ជូនលិខិត មួយ ដោយជំរុញឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។

គួរបញ្ជាក់ថា ខណៈបង្ហាញពីបំណងបើកចំហកិច្ចចរចាជាមួយអ៉ីរ៉ង់ លោក ត្រាំ បានចាប់ផ្ដើមឡើងវិញនូវការដាក់សម្ពាធជាអតិបរមាប្រឆាំងទីក្រុងតេហេរ៉ង់ ដែលលោកធ្លាប់បានអនុវត្តកាលពី អាណត្តិទី១ជាប្រធានាធិបតីអាមេរិករបស់លោក ក្នុងការប៉ុនប៉ងធ្វើឱ្យអ៉ីរ៉ង់ឯកោពីសេដ្ឋកិច្ចពិភពលោក និងកាត់ផ្ដាច់ការនាំចេញប្រេងរបស់អ៉ីរ៉ង់ឱ្យដល់កម្រិតស្មើសូន្យ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox Business កាលពីសប្ដាហ៍មុន ក៏បានព្រមានដែរថាអ៉ីរ៉ង់មានជម្រើស២ត្រូវជ្រើសរើសថាតើចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិកដោយយោធា ឬកិច្ចព្រមព្រៀង៕

អត្ថបទដែលជាប់ទាក់ទង