**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

រាជរដ្ឋាភិបាល នឹងឈានដល់ការគ្រប់គ្រងថវិកាជាតិ បានកាន់តែមានប្រសិទ្ធភាព មានតម្លាភាព ជាលំដាប់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងឲ្យដឹងថា តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់ប្រព័ន្ធថវិកា, កម្ពុជាកំពុងធ្វើដំណើរខិតជិតការគ្រប់គ្រងថវិកាជាតិ បានដោយមានប្រសិទ្ធភាព តម្លាភាព និង ការពង្រឹងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ។

លទ្ធផលនេះ គឺជាការរួមចំណែកមួយដ៏ធំ ពីការដាក់ឱ្យអនុវត្ត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ដែលជាឧបករណ៍ដ៏សំខាន់ សម្រាប់ការគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព និង ជាប្រព័ន្ធ ដែលកំពុងប្រើប្រាស់ដោយប្រទេស ជាង ១០០ នៅលើសកលលោក និង មានប្រទេសជាច្រើនទៀត ក៏កំពុងខិតខំអនុវត្តគម្រោងនេះ ។

ការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងឱកាសលោកធ្វើជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធីចំនួន២ នៅថ្ងៃទី ១០ និង១១ ខែមីនា ឆ្នាំ២០២៥ គឺកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «មុខងាររៀបចំផែនការថវិកា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)» ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញជាង ៣០០ រូប នៃក្រសួង-ស្ថាប័នចំនួន ៩ និង កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «បញ្រ្ជាបការយល់ដឹងស្តីពីនីតិវិធីចំណាយថវិកាចរន្ត និង ចលនាឥណទានថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំង ស្រុង» ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញជាង ៤០០ រូប មកពីក្រសួង-ស្ថាប័នចំនួន ១៥ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពល គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាល ទី ១ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ក្នុងគោលដៅបន្តជំរុញកំណើតសេដ្ឋកិច្ច និង ការអភិវឌ្ឍ។ ក្នុងនោះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និង ការកសាងរដ្ឋាភិបាលឌីជីថល ដោយបានអភិវឌ្ឍឡើងនូវប្រព័ន្ធឌីជីថលជាច្រើន ក្នុងនោះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានចាត់ទុកជាសមិទ្ធផលមួយដ៏សំខាន់ សម្រាប់ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈ ការធានាបាននូវតម្លាភាព, គណនេយ្យភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា FMIS គឺជាមូលដ្ឋានមួយកាន់តែច្បាស់លាស់ ក្នុងការពង្រឹងប្រសិទ្ធភាព តម្លាភាព និង អភិបាលកិច្ចល្អ តាមរយៈ ការប្រើប្រាស់ថវិកាជាតិឱ្យឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈ របស់ក្រសួង-ស្ថាប័ន និង ការវិនិយោគសាធារណៈ បានកាន់តែចំគោលដៅ មានតម្លាភាព និង ប្រសិទ្ធភាព។ ជាក់ស្ដែង, តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ១៦ (នៅឆ្នាំ ២០២៥ នេះ មានក្រសួង-ស្ថាប័នថ្មីចំនួន ១៥ បន្ថែមទៀត នឹងត្រូវដាក់ឱ្យអនុវត្ត នីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង) បានបង្ហាញថា រយៈពេលនៃការទូទាត់ថវិកា បានកាត់បន្ថយពីច្រើនខែ មកនៅត្រឹមប្រមាណជា ១០ ថ្ងៃ រីឯជំហាននៃការទូទាត់ក៏ត្រូវបានកាត់តម្រឹមពី ៥៦ ជំហាន មកត្រឹម ២០ ជំហាន ហើយនឹងបន្តកាត់បន្ថយជាបន្តបន្ទាប់ រួមទាំងការឈប់ប្រើប្រាស់ក្រដាសស្នាម និង ការតម្រូវឱ្យមានភ្ជាប់នូវឯកសារជាច្រើនសន្ធឹកសន្ធាប់ដូចមុន។ ពិសេសជាងនេះទៀត, ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយចរន្តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង បានកាត់បន្ថយការរត់ការជាក្រដាសស្នាម និង ការជួបមុខគ្នា នៃតួអង្គពាក់ព័ន្ធ គឺជាផ្លូវការលែងតម្រូវឱ្យមានអ្នករត់ការជួបមុខគ្នា ឬ ទាក់ទងគ្នា ជាមួយមន្រ្តីគ្រប់គ្រងថវិកា ដែលជាកត្តាចម្បងនាំឱ្យការអនុវត្តថវិកា មិនមានតម្លាភាព និង មិនមានប្រសិទ្ធភាព ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា តាមរយៈ ការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់គ្រប់ក្រសួង-ស្ថាប័ន នៅក្នុងដំណើរការអនុវត្តគម្រោង FMIS នេះ, យើងបាន និង កំពុងខិតទៅរកការបង្កើតនូវមូលដ្ឋានមួយច្បាស់លាស់ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ធ្វើឱ្យប្រតិបត្តិការថវិកាជាតិ កាន់តែមានតម្លាភាព និង ប្រសិទ្ធភាព ។ ហើយនៅថ្ងៃមុខ ប្រសិនបើយើងនៅរក្សាបល្បឿន កម្លាំងរុញច្រាន និង ពុះពារ ដូចពេលនេះ ដោយមិនរួញរានោះ, យើងនឹងធ្វើឱ្យប្រទេសជាតិយើងមាន ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (FMIS) មួយ ដែលមានមូលដ្ឋានកាន់តែច្បាស់លាស់ ក្នុងការពង្រឹងប្រសិទ្ធភាព តម្លាភាព នៃការអនុវត្តថវិកាជាតិទាំងមូល ឱ្យឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈរបស់ក្រសួង-ស្ថាប័ន និង ការវិនិយោគសាធារណៈ បានកាន់តែចំគោលដៅប្រកបដោយអភិបាលកិច្ចល្អ និង ទទួលបានប្រសិទ្ធផលខ្ពស់ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលកំពុងមានវត្តមាននៅក្នុងកម្មវិធីទាំងពីរនេះ ឱ្យចូលរួមកាន់តែសកម្មក្នុងការតាមដាន និង លើកឡើងជាសំណួរ ឬ សំណូមពរនានា ដើម្បីផ្តល់ជាធាតុចូលល្អៗ ជាពិសេស បន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យរៀបចំមន្ត្រីអនុវត្ត ឱ្យសមស្របនឹងតួនាទីភារកិច្ចនៃការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ត្រៀមរៀបចំមន្ត្រីអនុវត្តមុខងារពាក់ព័ន្ធ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឱ្យការដាក់អនុវត្តគម្រោង FMIS ដំណើការដោយរលូន និង មានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង