**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់អូស្ត្រាលី សន្យារផ្តល់កិច្ចសម្រួលដល់ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធន់តូច, មធ្យម, និងសហគ្រាសគ្រាក់ៗ របស់អូស្ត្រាលីដែលគ្រោងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា, ឡាវ, ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានចំណាយពេលវេលាអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីសិក្សាអំពីតថភាពជាក់ស្តែងនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ស្របគ្នានេះ ឯកឧត្តមបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ,
និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធភស្តុភារកម្មតាមរយៈការដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។

បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីសក្តានុពល, កាលានុវត្តភាព, និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគក្នុងស្រុកដែលមានភាពបើកចំហ, អាចប៉ាន់ប្រមាណទុកជាមុនបាន, និងភាពអំណោយផលសម្រាប់ការវិនិយោគដោយគ្មានការរើសអើង។

ជាការឆ្លើយតប លោក Charith Amarasinghe បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកកាន់កម្ពុជាជាលើកដំបូងក្នុងអាជីពការងាររបស់ខ្លួន ហើយបានទទួលជួបសិក្សាស្វែងយល់អំពីវឌ្ឍនភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសចំណុចគន្លឹះសំខាន់ៗដែលមានចែងក្នុងបទប្បញ្ញត្តិស្តីពីវិនិយោគ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមថាព័ត៌មានដែលទទួលបាននាឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត ហើយលោកនឹងរង់ចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្រួលដល់ការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធន់តូច, មធ្យម, និងសហគ្រាសគ្រាក់ៗរបស់អូស្ត្រាលីដែលគ្រោងនឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។​

សូមជម្រាបជូនផងដែរថា ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលីគឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកក្នុងការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្រោមរូបភាពកម្ចី, មូលបត្របំណុល, និងការធានា ជូនសហគ្រាសអូស្ត្រាលីដែលមានបំណងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្រៅប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង