**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការសង្ស័យសាជាថ្មី ចំពោះឆន្ទៈរបស់លោកដើម្បីការពារសម្ព័ន្ធមិត្ត NATO របស់ទីក្រុងវ៉ាស៊ីនតោន

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្កឱ្យមានការសង្ស័យសាជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ចំពោះឆន្ទៈរបស់លោកដើម្បីការពារសម្ព័ន្ធមិត្ត NATO របស់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថាលោកនឹងមិនការពារពួកគេនោះទេ ប្រសិនបើពួកគេមិនចាយលុយឱ្យបានគ្រប់គ្រាន់លើវិស័យការពារជាតិរបស់ខ្លួនឯង។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន និងបន្ទាប់ពីបណ្ដាមេដឹកនាំអឺរ៉ុប គាំទ្រដល់ផែនការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ហើយសន្យាបន្ត ផ្ដល់គាំទ្រដល់អ៊ុយក្រែន។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេមិនចាយលុយ ខ្ញុំនឹងមិនការពារពួកគេឡើយ។ ពិតណាស់ ខ្ញុំនឹងមិនការពារពួកគេទេ»។

លោក ត្រាំ បានបន្ថែមថាលោកធ្លាប់បញ្ចេញ ទស្សនៈបែបនេះអស់ជាច្រើនឆ្នាំ និងបានចែករំលែកវាជាមួយសម្ព័ន្ធមិត្ត NATO អំឡុងអាណត្តិទី១ជាប្រធានាធិបតីរបស់លោក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

តាមលោក ត្រាំ កិច្ចប្រឹងប្រែងរបស់លោកបានជំរុញឱ្យ បណ្ដាប្រទេសជាសមាជិក NATO បង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ប៉ុន្តែបច្ចុប្បន្ននៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលនេះតម្រូវឱ្យពួកគេត្រូវបង្កើនការចំណាយបន្ថែមទៀត។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ត្រាំ ត្រូវបានរំពឹងថានឹងបង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រាប់ចាប់ពីអឺរ៉ុប រហូតដល់តំបន់អាស៊ី ជាទីដែលមេដឹកនាំជាច្រើនបានបារម្ភរួច ទៅហើយអំពីការដកការគាំទ្រសន្តិសុខរបស់សហរដ្ឋអាមេរិក ក្រោយលោក ត្រាំ បានប៉ះសម្ដីខ្លាំងៗជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈបង្ហាញពីឆន្ទៈចង់ផ្សះផ្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕

អត្ថបទដែលជាប់ទាក់ទង