**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ម៉ាក្រុង នឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់បារាំង

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយនៅថ្ងៃពុធទី៥ ខែមីនាថា លោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង ដើម្បីការពារទ្វីបពីការគំរាមកំហែងរបស់រុស្ស៊ី ចំពេលមានក្ដីបារម្ភជុំវិញការផ្តាច់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិក។

បារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប។ លោក ម៉ាក្រុង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយនៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបពិសេស បានពណ៌នាប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប ហើយលោកសម្រេចចិត្តបើកការពិភាក្សាជាយុទ្ធសាស្ត្រ ស្តីពីការការពារសម្ព័ន្ធមិត្តនៅលើទ្វីបអឺរ៉ុបក្រោមឆ័ត្រនុយក្លេអ៊ែររបស់បារាំង។ លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង​ នឹង​​ស្ថិត​ក្នុង​ដៃ​របស់​ប្រធានាធិបតី​បារាំង​តែ​ប៉ុណ្ណោះ។ ចំណាត់ការរបស់លោក ម៉ាក្រុង ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការជំរុញរបស់អ្នកឈ្នះការបោះឆ្នោតអាល្លឺម៉ង់ លោក ហ្វ្រីដរិច មឺស (Friedrich Merz) ដែលថ្មីៗនេះ បានអំពាវនាវឱ្យមានការពិភាក្សាស្តីពីការចែករំលែកនុយក្លេអ៊ែរជាមួយប្រទេសបារាំង។

អឺរ៉ុបរាប់ទសវត្សរ៍មកហើយ ពឹងផ្អែកខ្លាំងលើបងធំអាម៉េរិក។ លោក ម៉ាក្រុង បានលើកឡើងថា៖«អនាគតរបស់អឺរ៉ុបមិនចាំបាច់សម្រេចចិត្តនៅរដ្ឋធានីវ៉ាស៊ីនតោន ឬម៉ូស្គូទេ»។ មេដឹកនាំបារាំងរូបនេះបន្តថា រុស្ស៊ីឥឡូវនេះកំពុងចំណាយ៤០ភាគរយនៃថវិការដ្ឋក្នុងការចំណាយលើវិស័យយោធា ជាមួយនឹងផែនការពង្រីកកងទ័ពនៅឆ្នាំ២០៣០ ជាមួយទាហានបន្ថែមចំនួន៣សែននាក់ រថក្រោះចំនួន៣០០០គ្រឿង និងយន្តហោះចម្បាំងចំនួន៣០០គ្រឿង។ លោក ម៉ាក្រុង បានចោទសួរថា តើរុស្ស៊ីអាចបញ្ឈប់ការឈ្លានពាននៅត្រឹមអ៊ុយក្រែនដែរឬទេ?

ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា៖«សម្ព័ន្ធមិត្តត្រូវតែធ្វើឱ្យប្រាកដថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនម្ដងទៀតទេ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយត្រូវបានចុះហត្ថលេខា។ នេះមានន័យថា យើងត្រូវផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់កងទ័ពអ៊ុយក្រែន និងដាក់ពង្រាយកងកម្លាំងអឺរ៉ុបលើទឹកដីអ៊ុយក្រែន»។ លោក ម៉ាក្រុង បានរៀបរាប់លម្អិតថា កងកម្លាំងទាំងនោះ នឹងមិនប្រយុទ្ធនៅជួរមុខទេ ប៉ុន្តែពួកគេនឹងនៅទីនោះនៅពេលដែលសន្តិភាពត្រូវបានចុះហត្ថលេខា ដើម្បីធានាថា វាត្រូវបានគោរពយ៉ាងពេញលេញ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិ ហើយមន្ត្រីរដ្ឋបាលលោក ត្រាំ បានបង្ហាញថា កម្រិតនៃការចូលរួមរបស់សហរដ្ឋអាម៉េរិកបច្ចុប្បន្នប្រហែលជាមិនស្ថិតស្ថេរជារៀងរហូតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង