**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អនុគម្រោងសាងសង់បណ្តាញលូនិងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ចាប់ផ្តើមបើកការដ្ឋានសាងសង់ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជា៧លានដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ពូ ម៉ានិត អគ្គនាយករង តំណាងឯកឧត្តម អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជា៧លានដុល្លារ។ ដោយមានការចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសរបស់ ADB ប្រធានក្រុមហ៊ុនសាងសង់គីរីដងរ៉ែក អង្គភាពអនុវត្តគម្រោងខេត្ត(PIU) អាជ្ញាធរក្រុង-សង្កាត់-ភូមិ និងប្រជាពលរដ្ឋប្រមាណ១០០នាក់។

តាមការបញ្ជាក់ពីឯកឧត្តម ពូ ម៉ានិត អគ្គនាយករង បានបញ្ជាក់ពីគោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល។

ឯកឧត្តមបន្តថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺ៖ ១)-ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ, ២)-មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រ x ១៨.៥ម៉ែត្រ, ៣)-មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ម៉ែត្រគូបក្នុងមួយម៉ោង, ៤)-ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹងផ្លូវ៧.៥ម៉ែត្រ, ៥)-សាងសង់នូវបណ្ដាញលូបេតុងប្រអប់មេ ប្រវែង១១២៣ម៉ែត្រ, ៦)-សាងសង់បណ្ដាញលូប្រមូលទឹក តភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ និង៧)-សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ។

បើតាមការបញ្ជាក់បន្ថែមពីលោក ហេង សុថា អភិបាលរងខេត្ត ដោយមានជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់ គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់ និងគម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលព្រាបស-អនុគម្រោងដាក់បង់អង្គុយ និងអំពូលភ្លើងប្រើពន្លឺសូឡាតាមមាត់ទន្លេ, គម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលនាគបាញ់ទឹក និងរៀបចំទីកន្លែងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង