**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចធិបតី៖ ទិវាវប្បធម៌ជាតិ ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាលឆ្នាំ ក៏ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូបទាំងក្នុង និងក្រៅប្រទេស រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងស្មារតី “ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងសំណេះសំណាល ជាមួយសិល្បករសិល្បការិនី ទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ជាការពិតប្រទេសកម្ពុជា បានកកើតឡើងជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបិយ និងអរូបិយសម្បូរបែប ត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យគ្រប់គ្នាត្រូវដឹងថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅ ការពារអត្តសញ្ញាណជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ ថែមជាកិច្ចខិតខំ បង្វែរទិសបន្ថែម ដល់វិស័យសិល្បៈ វប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្ក បង្កើតការងារ និងតាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម-វប្បធម៌។

សម្ដេចធិបតី បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តរៀបចំ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ “យុវជន ដើម្បីវប្បធម៌ជាតិ” នេះក៏ដោយសារតែវិសាលភាពដ៏ធំ នៃវិស័យសិល្បៈ វប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍន៍គ្មានដែនកំណត់ ជាកាតព្វកិច្ចរបស់យុវជនបន្តវេន ក៏ដូចជាវិស័យដែលងាយទទួលរងហានិភ័យ ដែលកើតចេញពីការកើនឡើង នៃសាកលភាវូបនីយកម្មសិល្បៈ វប្បធម៌ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងពីស្ថានភាព ដែលបច្ចេកវិទ្យា បាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងសេដ្ឋកិច្ចសង្គម និងនយោបាយ ៕

អត្ថបទដែលជាប់ទាក់ទង