**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានសិទ្ធិមនុស្ស UN ព្រួយបារម្ភខ្លាំង ពីការផ្លាស់ប្ដូរទិសដៅជាមូលដ្ឋានដោយអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ ដែលអាចបង្កឱ្យមានបញ្ហា​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក

ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វ៉ុលឃឺរ តួក កាលពីថ្ងៃចន្ទទី៣ ខែមីនា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្លាស់ប្ដូរទិសដៅជាមូលដ្ឋានដោយសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចបង្កឱ្យមានបញ្ហា​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក តួក បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលមិនថ្លែងចំឈ្មោះលោក ត្រាំ ថា៖«យើងទទួលបានការគាំទ្រទ្វេភាគីពីសហរដ្ឋអាម៉េរិកលើសិទ្ធិមនុស្ស ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យ៉ាងណា ការ​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​ក្នុង​ស្រុក​ និង​អន្តរជាតិ​​របស់សហរដ្ឋអាម៉េរិក បានបង្កក្ដីបារម្ភចំពោះសិទ្ធិមនុស្សនៅជុំវិញពិភពលោក»។ លោកបន្តថា៖«គោលនយោបាយដែលមានគោលបំណងការពារមនុស្សពីការរើសអើង ឥឡូវក្លាយជាគោលនយោបាយរើសអើង។ សំដី​​បំភាន់ និង​បំបែក​បំបាក់ កំពុងបង្កើតការភ័យខ្លាច និងការថប់បារម្ភក្នុងចំណោមមនុស្សជាច្រើន»។

សុន្ទរកថារបស់លោក តួក ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ជាស្ថាប័នមួយដែលលោក ត្រាំ បានដកខ្លួនចេញពីកាលពីខែកុម្ភៈ គឺជាសុន្ទរកថា ដ៏ខ្លាំងបំផុតរបស់លោករហូតមកដល់ពេលនេះ ស្តីពីផលប៉ះពាល់នៃគោលនយោបាយថ្មីរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក។ ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់ ដែលមានគោលបំណងរុះរើកម្មវិធីភាពចម្រុះ សមធម៌ និងការដាក់បញ្ចូលនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ និងវិស័យឯកជន។ កម្មវិធីរបស់ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​ សម្រាប់​កិច្ចអភិវឌ្ឍ​អន្តរជាតិ (USAID) ក៏ត្រូវបានផ្អាកសម្រាប់រយៈពេល៩០ថ្ងៃ ខណៈពេលរដ្ឋបាលរបស់បុរសសេដ្ឋកិច្ចរូបនេះ កំពុងពិនិត្យមើលថា តើវាស្របតាមគោលនយោបាយ America first ដែរឬទេ។

ការខ្វះខាតថវិការ៉ាំរ៉ៃរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាចនឹងកាន់តែធ្ងន់ធ្ងរឡើង ដោយសារការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកបានបរិច្ចាគលុយចំនួន៣៥លានដុល្លារកាលពីឆ្នាំមុន ស្មើនឹង១៥ភាគរយនៃវិភាគទានស្ម័គ្រចិត្តសរុប ដែលទទួលបានក្នុងឆ្នាំ២០២៤។ លោក តួក បានលើកឡើងថា៖«ការកាត់បន្ថយយ៉ាងខ្លាំងចំពោះការផ្ដល់ហិរញ្ញប្បទានសម្រាប់សុវត្ថិភាពសង្គម ហិរញ្ញវត្ថុអាកាសធាតុ និងជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក គឺជាសញ្ញានៃការថយក្រោយដ៏ធំសម្រាប់ការការពារសិទ្ធិមនុស្ស ការការពារជម្លោះ និងសម្រាប់ស្ថិរភាពពិភពលោក»។

នៅក្នុងការពិនិត្យឡើងវិញជាសកលអំពីស្ថានភាពសិទ្ធិមនុស្ស ប្រមុខ​ស្នង​ការដ្ឋាន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បានព្រមានថា សណ្តាប់ធ្នាប់អន្តរជាតិប្រឈមនឹងការដួលរលំ ខណៈជម្លោះចំនួន១២០ បានកើតឡើងនៅជុំវិញពិភពលោក។ លោកបានលើកឡើងពីការព្រួយបារម្ភអំពីច្បាប់សន្តិសុខជាតិ ដែលរារាំងសិទ្ធិសេរីភាពពលរដ្ឋក្នុងទីក្រុងហុងកុង ដោយនិយាយថា លោកនឹងលើកបញ្ហានេះ និងបញ្ហាផ្សេងទៀតដូចជា សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងទីបេជាមួយអាជ្ញាធរចិន។ មិនត្រឹមតែប៉ុណ្ណោះ លោក តួក ក៏បានសម្ដែងការព្រមានអំពីការប្រើប្រាស់អាវុធយោធាប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ ហើយបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការគំរាមកំហែង។ អ៊ីស្រាអែល ដូច​ជា​សហរដ្ឋ​អាម៉េរិក​ដែរ បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​នេះ ដោយ​លើក​ឡើង​ពី​ការ​លម្អៀង​ប្រឆាំង​នឹង​ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង