**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តតាកែវ អំពានាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ ខណៈរោងចក្រសហគ្រាសកំពុងតែសម្រុកមកវិនិយោគក្នុងខេត្តកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃនៅលើទីផ្សារ ខណៈដែលរោងចក្រ សហគ្រាស សម្រុកចូលមកវិនិយោគមកកាន់តែខេត្តតាកែវ កាន់តែច្រើនថែមឡើង។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស កំពុងតែសម្រុកមកកាន់តែច្រើនឡើងថែមទៀត ដូច្នោះសូមលោកយាយលោកតា ពុកម៉ែមាមីងបងប្អូនទាំងអស់គ្នាដែលមានដីច្រើន សូមកុំលក់ដីថ្លៃខ្ពស់ហួសតម្លៃទីផ្សារ ព្រោះប្រសិនបើបងប្អូនលក់ថ្លៃពេក វានឹងអាចធ្វើឱ្យអ្នកវិនិយោគទាំងអស់នោះ ងាកចេញពីខេត្តតាកែវ ហើយងាកទៅវិនិយោគកាន់ខេត្តផ្សេងៗទៀត ដែលវាធ្វើអាចខាតបង់យើងទាំងអស់គ្នា។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថា អ្នកវិនិយោគិន ពួកគាត់មកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាសនៅក្នុងទឹកដីខេត្តតាកែវរបស់យើង វានឹងនាំអោយសេដ្ឋកិច្ចរបស់ខេត្តតាកែវយើងមានភាពល្អប្រសើរ បង្កើនការងារជួនបងប្អូនប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីច្រើនអាចលក់អោយអ្នកវោនិយោគក្នុងតម្លៃទីផ្សារថែមទៀតផង។

ឯកឧត្តម អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខេត្តតាកែវនិងមានការរីកចម្រើនឥតឈប់ឈជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុន ក្រោមដំបូលនៃសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង