**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី សរសើរលោក ត្រាំ ដែលមានគោលដៅប្រកបដោយការត្រិះរិះត្រឹមត្រូវ ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

មូស្គូ៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានកោតសរសើរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានគោលដៅប្រកបដោយការត្រិះរិះត្រឹមត្រូវ ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានស្តីបន្ទោស​ក្រុមប្រទេសមហាអំណាចអឺរ៉ុប ដែលនៅតែបន្តនាំគ្នាគាំទ្រគោលជំហររបស់ទីក្រុងកៀវ ថាកំពុងព្យាយាមអូសបន្លាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកនិងរុស្ស៉ី មុខជានឹងមិនអាចយល់ស្របគ្នាលើរឿងគ្រប់យ៉ាងនោះទេ ប៉ុន្តែភាគីទាំងពីរ ឯកភាពគ្នាប្រកាន់ភាពប្រាកដនិយម នៅពេលមានផលប្រយោជន៍រួម។ លោកប្រមុខការទូតរុស្ស៉ី បានបន្តថា រុស្ស៉ីនិងអាមេរិកគួរតែ​កសាងទំនាក់ទំនងមួយ ដើម្បីធ្វើរឿងជាច្រើនដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងមិនបណ្តោយឱ្យការខ្វែងគំនិតគ្នាផ្សេងៗ រាលដាលក្លាយទៅជាសង្រ្គាម។

លោក Lavrov បានលើកឡើងទៀតថា «លោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រាកដនិយម។ ពាក្យស្លោករបស់លោក គឺសុភនិច្ឆ័យ។ ដូចដែលគ្រប់គ្នាឃើញយ៉ាងដូច្នោះ គឺវាមានន័យថា ការផ្លាស់ប្តូរទៅរកវិធីសាស្រ្តធ្វើការងារខុសពីរាល់ដង។ ប៉ុន្តែគោលដៅនៅតែដដែល គឺ MAGA (ពាក្យស្លោកនយោបាយរបស់លោក ត្រាំ មានន័យថា ធ្វើឱ្យអាមេរិកអស្ចារ្យសាជាថ្មី)។ ប្រការនេះផ្តល់នូវចរិតលក្ខណៈមនុស្សរស់រវើកមួយ ទៅក្នុងនយោបាយ។ ហេតុនេះហើយ ទើបវាជារឿងគួរឱ្យចាប់អារម្មណ៍មួយ ក្នុងការធ្វើការជាមួយលោក ត្រាំ»។

ដោយឡែក លោក Lavrov បានរិះគន់អឺរ៉ុបថា ក្នុងរយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ អឺរ៉ុបគឺជាដើមចម នៃសោកនាដកម្មនានារបស់ពិភពលោក រួមមានទាំងការធ្វើអាណានិគម, សង្រ្គាមសាសនា, សង្រ្គាមគ្រីមៀ, សង្រ្គាមណាប៉ូឡេអុង, សង្រ្គាមលោកលើកទី១ និងសង្រ្គាមរបស់ Adolf Hitler។ លោក Lavrov បានបន្តថា «ក្រោយអាណត្តិលោក ចូ បៃដិន រដ្ឋបាលថ្មីរបស់អាមេរិក ដែលមានការត្រិះរិះត្រឹមត្រូវ បាននិយាយដោយផ្ទាល់ថា ពួកគេចង់បញ្ចប់សង្រ្គាមនានា ចង់បានសន្តិភាព ប៉ុន្តែអឺរ៉ុបបែរជាទាមទារចង់ឱ្យបន្តសង្រ្គាមទៅវិញ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាច កាលពីខែមករាមក លោក ត្រាំ បានប្រែក្រឡាស់ជាខ្លាំង នូវគោលនយោបាយអាមេរិក ចំពោះបញ្ហាសង្រ្គាមអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ព្រមទាំងអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance បានទាស់សម្តីគ្នាយ៉ាងខ្លាំង ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំឡុងជំនួបនៅសេតវិមាន។ លោក ត្រាំ បានចោទលោក ហ្សេលេនស្គី ថាមិនគោរពនិងមិនដឹងអរគុណអាមេរិក ហើយថាអ៊ុយក្រែនកំពុងតែចាញ់សង្រ្គាម និងមិនមានសល់សន្លឹកបៀក្នុងដៃទៀតឡើយ។ យ៉ាងណាមិញ បណ្តាមេដឹកនាំនៃក្រុមប្រទេសអឺរ៉ុប បាននាំគ្នាចេញមុខបង្ហាញការគាំទ្រនិងការពារលោក ហ្សេលេនស្គី៕

អត្ថបទដែលជាប់ទាក់ទង