**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា បណ្ដាមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាលើការព្រាងផែនការសន្តិភាពអ៊ុយក្រែន

ឡុងដ៍៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាលើការព្រាងផែនការសន្តិភាពអ៊ុយក្រែនមួយឡើង ដើម្បីបង្ហាញទៅកាន់ សហរដ្ឋអាមេរិក ដែលជាជំហានមួយដ៏សំខាន់ដើម្បីបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខដែលអ៊ុយក្រែនចាត់ទុកថាមានសារៈសំខាន់បំផុតក្នុងការកំញើញរុស្ស៉ី។

នៅឯកិច្ចប្រជុំកំពូលបន្ទាន់ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដែលរៀបចំឡើង២ថ្ងៃ បន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោក ដូណាល់ ត្រាំ ហើយដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនត្រូវបានលុបចោលពាក់កណ្ដាលទី បណ្ដាមេដឹកនាំអឺរ៉ុបបានបង្ហាញការគាំទ្រដល់លោកប្រធានាធិបតីអ៊ុយក្រែន ជាមួយការសន្យាដែរថា នឹងបន្តផ្ដល់ជំនួយបន្ថែមដើម្បីជួយប្រទេសរបស់លោក។

មេដឹកនាំអឺរ៉ុប បានឯកភាពគ្នាថាពួកគេត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិ សំដៅបង្ហាញឱ្យលោក ត្រាំ បានឃើញថាអឺរ៉ុបមានសមត្ថភាពការពារខ្លួនឯង ខណៈប្រធាន គណៈកម្មការអឺរ៉ុប បានលើកឡើងថាអឺរ៉ុបគួរតែបន្ធូរបន្ថយច្បាប់មួយចំនួនដែលរឹតត្បិតកម្រិតនៃបំណុល។

លោក Starmer ដែលបានទទួលស្វាគមន៍លោក ហ្សេលេនស្គី យ៉ាងកក់ក្ដៅ បាននិយាយថាចក្រភពអង់គ្លេស អ៊ុយក្រែន បារាំង និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត នឹងបង្កើតក្រុមចម្រុះមួយ ហើយព្រាងផែនការសន្តិភាពមួយឡើងដើម្បីផ្ញើទៅកាន់លោក ត្រាំ។ «នេះមិនមែនជាពេលត្រូវរៀបចំកិច្ចចរចាបន្ថែមទេ។ តែវាជាពេលត្រូវធ្វើសកម្មភាព។ វាជាពេលត្រូវបង្កើន ដឹកនាំ និងរួបរួមគ្នាលើផែនការថ្មីមួយសម្រាប់សនិ្តភាពយូរអង្វែង»។ នេះជា ការបញ្ជាក់បន្ថែមរបស់លោក Starmer។

គួរបញ្ជាក់ថា បណ្ដាមេដឹកនាំអឺរ៉ុបមិនបានលម្អិតពីផែនការរបស់ពួកគេឡើយ។ តែនៅមុនកិច្ចប្រជុំនៅទីក្រុងឡុងដ៍ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់កាសែត បារាំង Le Figaro ថាផែនការថ្មីនោះនឹងរួមមានបញ្ចូលបទឈប់បាញ់រយៈពេល ១ខែ ដែលនឹងតម្រូវឱ្យបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស និងសមុទ្រ តែមិនរាប់បញ្ចូល ការវាយប្រយុទ្ធគ្នាលើដីគោកនោះទេ។

បើតាមលោក ម៉ាក្រុង កងទ័ពអឺរ៉ុបក៏អាចនឹងត្រូវបានដាក់ពង្រាយផងដែរ ប្រសិនបើមានការឈានដល់ ឬសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ណាមួយ។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើប្រទេសអឺរ៉ុបផ្សេងទៀតយល់ស្របលើលក្ខខណ្ឌនៃផែនការថ្មីនេះ ឬក៏យ៉ាងណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង