**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

រដ្ឋមន្រ្តីបរិស្ថាន៖ កែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» ឱ្យមានការវិនិយោគ មានទេសចរ ទើបមានការរស់នៅនិងការអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ «យើងរួមគ្នា កែច្នៃដុំពេជ្រ ដែលជាភាពស្អាត ភាពបៃតង ដើម្បីបង្កើនការទាក់ទាញឱ្យមានការវិនិយោគ និងអ្នកទេសចរ មកកាន់ប្រទេសកម្ពុជាច្រើន ដែលនាំឱ្យផ្ទះយើង ការរស់នៅរបស់ប្រជាពលរដ្ឋស្អាត បរិស្ថាន សង្គម ស្អាត មានគម្របបៃតង ដែលនាំឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិមានចីរភាព។» ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលរួមជាអធិបតីភាព បើកពិធីបុណ្យ «កោងកាងសន្តិភាព» នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់បរិស្ថាន និងសង្គម ដូចជាធនធានធម្មជាតិដែលការពារឆ្នេរ ពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ជាប្រភពស្បៀង និងចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋន្រ្តី បានមានប្រសាសន៍បន្ថែមថា យើងត្រូវរៀបចំផ្ទះយើងស្អាត និងបង្កើនគម្របបៃតងសម្រាប់កម្ពុជា ដោយចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយ និងការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ក៏ដូចជាពង្រឹងវិធានការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងបង្កើនការបណ្តុះ ចែកកូនឈើ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ ដើម្បីប្រែក្លាយសកម្មភាពទាំងអស់នេះទៅជាមានការទម្លាប់ស្អាត និងស្រឡាញ់ថែទាំភាពបៃតងនៅកម្ពុជាតរហូតទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងផងដែរថា សក្តានុពលកោះស្រឡៅ នៅក្នុងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងផ្តល់ការងារ និងផ្គត់ផ្គង់ផលនេសាទ ដល់ប្រជាសហគមន៍យ៉ាងសំខាន់ ប៉ុន្តែយើងចាំបាច់ធ្វើការរៀបចំផែនការច្បាស់លាស់ ដើម្បីធានាបានភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កុំឱ្យបរិស្ថានកម្ពុជាមានការបំពុល កុំឱ្យមានប្លាស្ទិកអណ្តែតក្នុងទឹក ដោយនាំគ្នាសម្អាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹត្រូវ ប្រើសំរាមទាញយកចំណូល ដូចជារៀបចំជាធនាគារប្លាស្ទិក ដើម្បីប្រមូលទុកនិងលក់ប្លាស្ទិក បង្កើនចំណូលជួយសហគមន៍ជួយគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន កំពុងសិក្សាលើការបំពាក់ឡដុតសំរាម ដើរដោយថាមពលព្រះអាទិត្យ នៅតាមសហគមន៍ ដើម្បីដោះស្រាយបញ្ហាសំរាម សំណល់ប្លាស្ទិកនៅពេលខាងមុខ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរដល់ប្រជាពលរដ្ឋ កុំដុតប្លាស្ទិកនៅតាមទីចំហ ដែលអាចបង្កជាបញ្ហាបរិស្ថាន ប៉ះពាល់អាយុជីវិត មុនុស្ស សត្វ ជាពិសេសត្រី និងធម្មជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានបណ្តុះកូនឈើ និងបានចែកជូនប្រជាពលរដ្ឋ តាមរយៈមន្ទីរបរិស្ថានទូទាំងប្រទេស បានចំនួន ១លាន៣សែនដើម ដែលនេះបង្ហាញពីការចូលរួមជាទឹកចិត្តអ្នកបរិស្ថានពិតប្រាកដ។ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាសង់ថ្នាលបណ្តុះកូនឈើចំនួន៥កន្លែង បន្ថែមទៀត ដែលទៅថ្ងៃខាងមុខ អាចបណ្តុះកូនឈើបានចំនួន១០លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមមូលដ្ឋាន ដាំស្តារព្រៃបង្កើនគម្របបៃតង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការបណ្តុះកូនឈើដោយខ្លួនឯង គឺមានន័យថាយើងបានជួយខ្លួនឯង កែប្រែផ្នត់គំនិត ដើម្បីបំពេញភាពស្អាត មានគម្របបៃតង គឹបង្កើតឱ្យប្រទេសយើងស្អាត បៃតង និងចីរភាពតទៅ។

សូមបញ្ជាក់ថាក្រសួងបរិស្ថាន បានរៀបចំពិធីបុណ្យកោងកាងសន្តិភាពឆ្នាំនេះ ដោយមានការសហការពីរដ្ឋបាលខេត្តកោះកុង យុវជនអ្នស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង និងបានដាំកូនដើមកោងកាងចំនួន៥ពាន់ដើម លើផ្ទៃដី ចំនួន៣ហិកតា ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិកោះស្រឡៅ ឱ្យមានភាពស្អាត បៃតង ដែលនាំមកនូវការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍នៅទីនោះ ៕

អត្ថបទដែលជាប់ទាក់ទង