**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

អ្នកនាំពាក្យ៖ ការបំភ្លឺរបស់ក្រុមហ៊ុន KRR ផ្ទុយពីលទ្ធផលនៃការនៃការចុះពិនិត្យផ្ទាល់ និងការធ្វើវិភាគសំណាកទឹកបង្ហូរចេញពីរោងចក្រ និងផ្ទុយពីការលើកឡើងរបស់ពលរដ្ឋដែលជាសាក្សីរស់ និងដែលរងគ្រោះដោយការបំពុលស្ទឹងសែនជ័យ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថាការបំភ្លឺរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ថារោងចក្រដំណាប់ស្វាយរបស់ខ្លួន ពុំបានបង្ហូរទឹកកខ្វក់ចូលទឹកស្ទឹងសែនជ័យ នៅក្នុងភូមិសាស្រ្តឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្ទុយពីការលើកឡើងពីប្រជាពលរដ្ឋ ដែលមិនអាចប្រើប្រាស់ទឹកស្ទឹងបាន ហើយជាមួយគ្នានេះក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានវិភាគសំសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងលេចចេញពីរោងចក្រមានសារធាតុពុល Chemical Oxygen Demand (COD) លើសស្តងដារកំណត់ ដែលវាបង្កឲ្យមានបញ្ហាការបំពុលទឹក និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក។ ក្នុងករណីកំហាប់វាខ្ពស់ខ្លាំង អាចបង្កខវះអុកសីសែនក្នុងទឹក បណ្តាលឲ្យត្រី និងជីវះចម្រុះរស់នៅក្នុងទឹកងាងាប់។

នៅក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនមានវត្តមាន៖ ១. លោក លី សេង ខុងជាម្ចាស់ភាគហ៊ុន, ២. លោក ម៉ៅ ម៉េង ជាម្ចាស់ភាគហ៊ុន និង៣. លោក សៅ ពិសិដ្ឋ ជាអគ្គនាយកក្រុមហ៊ុន បានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ មានសារធាតុពុលចូលក្នុងទឹកស្ទឹងនោះទេ។ តំណាងក្រុមហ៊ុនផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. បានរាយការណ៍ថា បានកាយលុបចោលលូបង្ហូរទឹកស្វាយ ចេញពីរោងចក្ររួចហើយ ករណីនេះក្រុមហ៊ុនបានបង្ហាញយ៉ាងច្បាស់ ពីការទទួលស្គាល់ពីការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រចូលទឹកធម្មជាតិរួចទៅហើយ។ មួយវិញទៀត តំណាងក្រុមហ៊ុន បានបកស្រាយថាទឹកស្ទឹងពុលនោះបណ្តាលមកពី៖ ការលាងស្វាយ ការបោះចោលសំបកនិងក្តិបស្វាយ និងការបាញ់ថ្នាំកសិកម្ម របស់ប្រជាពលរដ្ឋទេ។

ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមហ៊ុនខាងលើ ដោយយោងលើការចុះត្រួតពិនិត្យ និងលទ្ធផលវិភាគសំណាកទឹក អ្នកនាំពាក្យក្រសួងបរិស្ថាន សូមបញ្ជាក់ថា៖

•ទឹកស្ទឹងសែនជ័យ នៅចន្លោះពីទីតាំងក្រុមហ៊ុនមកស្ពានថ្មសែនជ័យ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានបញ្ហាបំពុល និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់នោះ គឺជាសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹងនាពេលកន្លងមក និងថ្មីៗនេះ ដោយសារ៖

-ទឹកមានលក្ខណៈពណ៌ដូចទឹកត្នោតជូរ មានក្លិនជូរផ្អូមខ្លាំង និងមានកម្រិត COD លើសពី 3000mg/l។ បញ្ហាទាំងនេះ បណ្តាលមកពីសំណល់មានផ្ទុកកំហាប់ជាតិស្ករច្រើន ជាតិជូរចេញពីសាច់ស្វាយ និងការរលួយនៃកម្ទេចសាច់ស្វាយនៅក្នុងទឹកស្ទឹង ដោយផលិតកម្មនេះ មានប្រើស្ករច្រើន រួមនឹងសារធាតុគីមីចំណីហារមួយចំនួនទៀតផង ដើម្បីធ្វើការត្រាំ និងប្រឡាក់ជាមួយនឹងសាច់ស្វាយដែលបានចិតជាចំណិតៗ មុននឹងធ្វើការសម្ងួត ម្យ៉ាងទ្រៀតសំណល់រាវចេញពីអាងប្រព្រឹត្តកម្ម ដែលរបស់ក្រុមហ៊ុនក៏មានកំរិត COD លើសពី 5000mg/l ដែលបង្ហាញថា ក្រុមហ៊ុនមិនបានសំអាតសំណល់រាង ឲ្យបានស្អាតមុននឹងបញ្ចេញចោលឡើយ។

-ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD លើសពី 10000mg/l ចំណែកឯការបង្ហូរសំណល់ទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការលាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារ ចូលក្នុងប្រភពទឹក គឺ COD មានកម្រិតមិនលើសពី 1000mg/l ទេ និងពុំសូវមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ។

-ចំពោះទឹកស្ទឹងនៅចន្លោះពីទីតាំងលើ ដែលមិនពាក់ព័ន្ធនឹងការបង្ហូរសំណល់រារពីការផលិតដំណាប់ស្វាយចូលនោះ គឺមានលក្ខណៈពណ៌ធម្មតា (ធម្មជាតិ) ពុំមានក្លិន ហើយ COD ស្ថិតក្នុងកម្រិតទាបជាងស្តង់ដារ (<8mg/l)។

•នៅតំបន់ដងស្ទឹងដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណា ក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នេះទេ។

លើសពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមអះអាងថា ក្រសួងបរិសា្ថនកន្លងមកបានធ្វើការអនុវត្តច្បាប់ ដោយមានកិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលលើកឡើងថា ក្រុមហ៊ុន KRR ដែលផលិតដំណាប់ស្វាយសម្រាប់នាំចេញនេះ បានបង្ហូរទឹកកខ្វក់ចូលទឹកស្ទឹងសែនជ័យ ជាពិសេសលួចបង្ហូរនៅពេលយប់, លើសពីនេះ អ្នកជំនាញបានពិនិត្យសំណាកទឹកម្តងជាពីរដង ដើម្បីសុក្រឹតកម្មបរិស្ថានកិច្ច ហើយលទ្ធផលធ្វើសំណាកតាមកន្លែងនីមួយៗ ដែលទឹកកខ្វក់នៅក្នុងបរិវេណរោងចក្រ និងនៅក្រៅរោងចក្រ ក្នុងស្ទឹងសែនជ័យ ក្បែរនោះ មានសារធាតុពុល ក្នុងនោះសារធាតុ COD លើសកម្រិតស្តង់ដារខ្ពស់ ដែលធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស សត្វ និងបរិស្ថានធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរភូមិ ឃុំយាយម៉ៅពេជ្រនិល បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងរោងចក្រកែច្នៃដំណាប់ស្វាយ របស់ ក្រុមហ៊ុន KRR Processing Food Co., Ltd.មានទីតាំងដូចខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានការបង្ហូរសំណល់រាវ មានក្លិនស្អុយខ្លាំង ចូលស្ទឹងសែនជ័យ បង្កឱ្យមានការបំពុលទឹក និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង