**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ក្រុមគ្រួសាររបស់ពលករខ្មែរនៅកូរ៉េ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្មឱ្យសោះ សូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង

ភ្នំពេញ៖ លោកយាយ លោកតា ដែលជាអាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញការព្រួយបារម្ភជាខ្លាំងលើសុវត្ថិភាពនិងការប៉ះពាល់អាជីពការងាររបស់កូនៗចៅៗរបស់ខ្លួន ដែលខិតខំប្រឹងប្រែងទម្រាំបានចេញទៅធ្វើការងារនៅក្រៅប្រទេស បន្ទាប់ពីបានទទួលដំណឹងថា មានក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសតែងតែបំផុសបំផុលកៀរគរពលករខ្មែរនៅក្រៅប្រទេសនិងប្រទេសកូរ៉េផងដែរ ឱ្យចូលរួមសកម្មភាពធ្វើបាតុកម្មខុសច្បាប់នៅលើទឹកដីបរទេសដែលពលករកំពុងធ្វើការនោះ។

ទន្ទឹមនឹងនេះ ក្នុងនាមជាចាស់ទុំដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជោគជាំពីអតីតកាលហើយនោះ បានអំពាវនាវឱ្យកូនៗចៅៗទាំងអស់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ  សូមជឿទុកចិត្តមកលើរដ្ឋាភិបាលដែលជាតួអង្គសំខាន់តែមួយគត់ដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធីបាន។

លោកតា សុន ទុយ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណកូរ៉េបានលើកឡើងថា លោកតា និងក្រុមគ្រួសារនៅក្នុងស្រុកមានការបារម្ភម្តងហើយម្តងទៀត លើសុវត្ថិភាព ទាំងការងារនិងផ្លូវចិត្តចំពោះកូនចៅរបស់ខ្លួនដែលកំពុងបម្រើការងារនៅសាធារណកូរ៉េ ពីព្រោះទម្រាំបានសម្រេចបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើការនៅបរទេសនេះគឺពិបាកណាស់ ដូច្នេះហើយប្រសិនបើបាត់បង់ការងារដោយសារតែមានការបំផុសបំផុលឱ្យធ្វើបាតុកម្មពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារពេកនោះ លោកតាទទួលយកមិនបាននោះទេ។

លោកតាបានសង្កត់ធ្ងន់ថា ចេះដឹងរឿងជាតិមិនខុសនោះទេ ក៏ប៉ុន្តែការទៅធ្វើបាតុកម្មប៉ាតណាប៉ាតណីលើទឹកដីបរទេសនេះមិនមែនជាការស្នេហាជាតិនោះទេ វាជាការបង្កចលាចល និងដាក់បន្ទុកមកលើជាតិខ្លួនឯងវិញទេតើ។ ដែលទាំងនេះលោកតាថា ជាសកម្មភាពខុសគេខុសឯង ខុសពីពលរដ្ឋប្រទេសដ៏ទៃទៀតដែលគេទៅធ្វើការដូចគ្នាចឹងដែរ តែគេមានសណ្តាប់ធ្នាប់ជាង។ ផុតពីបាតុកម្មមួយចូលបាតុកម្មមួយទៀតឥតឈប់ឈរ ដែលលោកតាលើកឡើងថា ឃើញសកម្មភាពទាំងនេះម្តងៗគឺអាម៉ាស់ខ្លាំងណាស់ ខណៈម្ចាស់ស្រុកគេដើរតាមផ្លូវទៅធ្វើការ ដោយឡែកយើងជាពលរដ្ឋបរទេសបែរដើរហែរក្បួនតាមផ្លូវទៅវិញ។ លោកតាបានចោទសួរថា តើនេះជារឿងល្អគួរណាស់មែនទេ?

ដោយឡែកលោកយាយ ភី ស៊ាមគាវ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានលើកឡើងពីក្តីបារម្ភដូចគ្នា ត្បិតកូនចៅរបស់ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារក៏ដោយ ពីព្រោះលោកយាយថា ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់ ពីព្រោះបើគេផ្តាច់ការងារ គឺផ្តាច់ទាំងអស់គ្នាហើយ ដោយសារពលរដ្ឋនៅបរទេសធ្វើឱ្យមានភាពចលាចលនៅលើទឹកដីបរទេសជាច្រើនលើកច្រើនសារ។

លោកយាយបានលើកឡើងថា តែងមានការបារម្ភជានិច្ចលើសុវត្ថិភាពរបស់កូនចៅរបស់ខ្លួន បន្ទាប់ពីឃើញហេតុការតែងកើតឡើងនៅតាមការផ្សព្វផ្សាយនានា។

ក្រុមគ្រួសាររបស់លោកយាយតែងទូន្មានកូនចៅរបស់ខ្លួនជានិច្ចអំពីការធ្វើបាតុកម្ម ដោយកន្លងមកលោកយាយតែងប្រាប់កូនចៅថាមិនឱ្យទៅចូលរួមបាតុកម្មនោះទេ។ ការចេះប្រើគំនិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ខិតខំធ្វើការ សន្សំប្រាក់ ជារឿងចាំបាច់ ពីព្រោះកូនចៅដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាប្រភពចំណូល និងជាអ្នកផ្គត់ផ្គង់គ្រួសារជាចាំបាច់។

ទន្ទឹមនឹងនេះ លោកយាយ លោកតា ដែលជាអាណាព្យាបាលពលករនៅកូរ៉េផ្តាំហើយផ្តាំទៀតទៅដល់កូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េសូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកគៀរគធ្វើបាតុកម្មនោះទេ។

គូរបញ្ជាក់ផងដែរថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលរបស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើននោះទេចូលរួមសកម្មភាពរបស់ពួកគេនោះ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង