**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

លោក ដូណាល់ ត្រាំ ថា លោកនឹងមិនធានាសន្តិសុខអ៊ុយក្រែនទេ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និយាយថា លោកនឹងមិនធ្វើការធានាសន្តិសុខអ៊ុយក្រែនទេ ដោយលោកបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ។

នៅពេលត្រូវបានសួរក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃអាណត្តិទីពីរកាលពីថ្ងៃពុធទី២៦ ខែកុម្ភៈថា តើការធានាសន្តិសុខអ្វី ដែលគាត់មានឆន្ទៈផ្តល់ឱ្យអ៊ុយក្រែននោះ? លោក ត្រាំ ឆ្លើយតបថា៖«ខ្ញុំនឹងមិនធ្វើឱ្យមានការធានាសន្តិសុខខ្លាំងពេកនោះទេ។ អឺរ៉ុបនឹងធានាសន្តិសុខអ៊ុយក្រែន»។

លោក បាន បន្ត ថា ៖« យើង កំពុង និយាយ អំពី អឺរ៉ុប ជា ប្រទេស ជិត ខាងអ៊ុយក្រែន ។ យើងនឹងធ្វើឱ្យប្រាកដថា..អ្វីៗដំណើរការល្អ»។

ត្រាំ បានប្រកាសថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយលោក ហ្សេឡេនស្គី នៅសេតវិមាននៅថ្ងៃសុក្រ ហើយបាននិយាយថា រដ្ឋបាលរបស់លោករីករាយជាមួយនឹងកិច្ចព្រមព្រៀងនេះ។ លោកបញ្ជាក់ថា ការទាញយករ៉ែកម្ររបស់អ៊ុយក្រែន គឺជាការចាំបាច់ ដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងការបន្តគាំទ្រសម្រាប់អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីកៀវកាលពីថ្ងៃពុធថា អ៊ុយក្រែនបាននិងកំពុងធ្វើការលើក្របខ័ណ្ឌបឋមសម្រាប់កិច្ចព្រមព្រៀងចែករំលែករ៉ែជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែបានព្រមានម្ដងទៀតថា គ្មានកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន ដោយគ្មានការធានាសន្តិសុខរបស់លោកខាងលិចនោះទេ។

មេដឹកនាំអ៊ុយក្រែនបន្តថា៖«បើគ្មានការធានាសន្តិសុខនាពេលអនាគត យើងនឹងមិនមានបទឈប់បាញ់ពិតប្រាកដទេ»។ លោក ហ្សេឡេនស្គី ក៏បាននិយាយផងដែរថា លោកត្រៀមខ្លួនជាស្រេច ដើម្បីបត់បែនអំពីការធានាសន្តិសុខ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក មិនចាំបាច់ជាចំណុចស្នូលទេ ប៉ុន្តែអាចរួមចំណែកជាមួយប្រទេសដទៃទៀត។

លោកប្រធានាធិបតីបន្ថែមថា លោកចង់សួរទៅលោក ត្រាំ ថា តើសហរដ្ឋអាម៉េរិកអាចបញ្ឈប់ជំនួយយោធាអាម៉េរិកនាពេលអនាគតដែរឬទេ? លោក ថា សម្រាប់ ពេល នេះ មិន មាន ការ បង្កក ជំនួយ ទេ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កិច្ចព្រមព្រៀងនេះនឹងផ្តល់សិទ្ធិឱ្យសហរដ្ឋអាម៉េរិកទទួលបានសារធាតុរ៉ែសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែនជាសំណងសម្រាប់ជំនួយរបស់សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់នឹងការឈ្លានពានពេញលេញរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញ ដើម្បីប្រមូល និងវិនិយោគឡើងវិញនូវប្រាក់ចំណូលពីអ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៊ីដ្រូកាបូន និងវត្ថុធាតុដើម ដែលអាចទាញយកបានផ្សេងទៀត។ អ៊ុយក្រែន នឹងរួមចំណែកដល់មូលនិធិ៥០ភាគរយនៃការចំណាយប្រតិបត្តិការ ហើយបន្តរហូតដល់ការរួមចំណែកឈានដល់ចំនួន៥០០ពាន់លានដុល្លារ។ សហរដ្ឋ អាម៉េរិក នឹង ផ្តល់ ការ ប្តេជ្ញា ចិត្ត ផ្នែក ហិរញ្ញវត្ថុ រយៈពេល វែង ដល់ ការ អភិវឌ្ឍ អ៊ុយក្រែន ដើម្បីឱ្យមាន ស្ថិរភាព និង វិបុលភាព ខាង សេដ្ឋកិច្ច។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ហើយនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរដ្ឋធានីកៀវ និងវ៉ាស៊ីនតោន។ នេះបើតាមឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អូលហា ស្តេហ្វានីស៊ីណា ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង