**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

ខេត្តរតនគិរី ទទួលបានគម្រោងអភិវឌ្ឍន៍បន្តបន្ទាប់លើវិស័យកសិកម្ម ទេសចរណ៍ និងថាមពល

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ម៉ា វិចិត្រ អភិបាលខេត្តស្តីទី នៃគណ:អភិបាលខេត្តរតនគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តរតនគិរី។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៣មកកាន់ខេត្តរតនគិរីនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងមន្ទីរជំនាញ លើការងារផែនការវិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត ដើម្បីគណៈកម្មការបានយល់ដឹង ងាយស្រួលក្នុងការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគីរី ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ជូនគណៈកម្មការទី៣ នៃរដ្ឋសភានូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនឹងវិស័យខាងលើព្រមទាំងការអនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម ម៉ា វិចិត្រ បានមានប្រសាសន៍ទៀតថា ស្ថានភាពភូមិសាស្ត្រខេត្តរតនគីរី មានអំណោយផលល្អក្នុងវិស័យកសិកម្ម គួបផ្សំជាមួយប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មជាចម្បងមានការដាំដុះដំណាំកសិឧស្សាហកម្ម ដំណាំស្វាយចន្ទីសរុបចំនួន ៩៨.៤៣៦ហិកតា។

ចំពោះវិស័យវិនិយោគ ឯកឧត្តមអភិបាលខេត្តស្តីទី បានជម្រាបជូនថា៖បច្ចុប្បន្ននេះខេត្តមានក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ចសរុបមានចំនួន ២៧ក្រុមហ៊ុន ក្នុងនោះ មាន ២៥ក្រុមហ៊ុន វិនិយោគដំណាំកសិឧស្សាហកម្មនិងចិញ្ចឹមសត្វ និង ២ ក្រុមហ៊ុនវិនិយោគសម្រាប់មណ្ឌលកំសាន្ត និងតំបន់ទេសចរណ៍។ ក្រុមហ៊ុនវិនិយោគទាំងនោះមានក្រុមហ៊ុនវៀតណាមចំនួន ១៣ក្រុមហ៊ុន ចិន ចំនួន៣ ក្រុមហ៊ុន ឥណ្ឌា១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន ១០ក្រុមហ៊ុន ប្រើប្រាស់កម្មករសរុបចំនួន១៦.៥៤១នាក់។

បន្ថែមពីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងសិក្សាគិតគូរៀបចំអភិវឌ្ឍន៍លើគម្រោងសំខាន់ៗ រួមមាន៖១.សិក្សាការអភិវឌ្ឍអាកាសយានដ្ឋាននៅក្នុងស្រុកលំផាត់ ២.គម្រោងវិនិយោគវារីអគ្គិសនីស្រែពក៣ មានសមត្ថភាពផលិតថាមពលបាន ៣៦៧មេហ្គាវ៉ាត់ និង ថាមពលដើរដោយពន្លឺព្រះអាទិត្យ ៣.សិក្សាក្នុងការតភ្ជាប់គមនាគមន៍ និងបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តអត្តពីនៃសាធារណរដ្ឋប្រជាមានិតឡាវ ៤.ការសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន (កំពុងដំណើរការ) ៥.គម្រោងសាងសង់អគារសាលាខេត្តថ្មី ស្ថិតនៅទីតាំងអតីតអាកាសយានដ្ឋានខេត្ត និង៦.គម្រោងពង្រឹងផ្លូវជាតិលេខ៧៨ ចាប់ពីចំណុចភ្នំស្វាយ ដល់មុខហ្គាឡាក់ហ្ស៊ី។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តដែលបានប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា កិច្ចប្រជុំនៅពេលនេះ គណៈកម្មការទី៣នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលបានអនុវត្តកន្លងមក ឃើញថាបានជួបបញ្ហាមួយចំនួន។ ចំណែកឯសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៣ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។

ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍខេត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង