**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ដល់មន្រ្តីរាជការក្រោមឱវាទថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងមន្រ្តីរាជការតាមមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាច្រើនរូប។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ដែលបាននាំមកឱ្យសង្គមនូវភាពចម្រុះនិងសម្បូរបែបនៃបណ្ដាញទំនាក់ទំនង ជាពិសេសការរីកស្គុះស្គាយនូវបណ្ដាសារព័ត៌មានអនឡាញនានាទាំងក្នុងប្រទេស និងពិភពលោក។

ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តមបានធ្វើបទបង្ហាញលើប្រធានបទ “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ” ដើម្បីចែករំលែកធាតុចូលសំខាន់ៗនៃការរៀបចំការផ្សព្វផ្សាយ ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាល ដែលមកពីតាមបណ្ដាអង្គភាពពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ និងមន្ទីមុខងារសាធារណៈរាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង។

គួរបញ្ជាក់ដែរថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ០៣រូប ក្នុងនោះរួមមាន៖ (១)ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (២)ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង (៣)ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៕

អត្ថបទដែលជាប់ទាក់ទង