**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋធានីសាន់ធីអាហ្គោ របស់ប្រទេសឈីលី ធ្លាក់ក្នុងភាពងងឹតសូន្យសុង ខណៈរណ្តៅអណ្តូងរ៉ែទង់ដែងធំៗកំពុងប្រឈមបញ្ហា

សាន់ធីអាហ្គោ៖ រដ្ឋធានីសាន់ធីអាហ្គោរបស់ប្រទេសឈីលី បានធ្លាក់ក្នុងភាពងងឹតសូន្យសុងកាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ ខណៈរណ្តៅអណ្តូងរ៉ែទង់ដែងធំៗកំពុងប្រឈមបញ្ហា ក្រោយប្រទេសមួយនេះជួបបញ្ហាដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

ក្រោយចរន្តអគ្គិសនីដាច់ ប្រទេសឈីលីបានធ្លាក់ទៅក្នុងភាពអន្ធការ ខណៈរដ្ឋាភិបាលរបស់ប្រទេសនេះប្រកាសពីភាពអាសន្ន និងបានបង្កើតបម្រាមគោចរចាប់ពីម៉ោង ១០យប់ដល់ម៉ោង៦ព្រឹក (ម៉ោងនៅឈីលី) ចាប់ពីតំបន់ភាគខាងជើងនៃអារីកា(Arica) ទៅតំបន់ភាគខាងត្បូងនៃឡូសឡាហ្គោស(Los Lagos)។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ខារ៉ូលីណា តូហា បានអះអាងថា ការដាច់ចរន្តអគ្គិសនី គឺបណ្តាលមកពីការខូចខាតនៃបណ្តាញខ្សែបញ្ជូនអគ្គិសនីនៅភាគខាងជើងរបស់ប្រទេស។ ជុំវិញការដាច់ភ្លើងទ្រង់ទ្រាយធំនេះ ធ្វើឱ្យតាមដងផ្លូវក្នុងរដ្ឋធានីស្ថិតក្នុងភាពងងឹតសូន្យសុង ខណៈពន្លឺស៊ីរ៉ែនចេញពីរថយន្តសង្គ្រោះបន្ទាន់បានភ្លឺចាំងពេញទីក្រុង។ ជាមួយគ្នានេះ រថភ្លើងក្រោមដីនៃរដ្ឋធានីសាន់ធីអាហ្គោ ដែលប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើររាប់លាននាក់ត្រូវបានបិទ ហើយអ្នកដំណើរជាច្រើនត្រូវបានជម្លៀសចេញពីចំណតរថភ្លើង។ យ៉ាងណា កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីជួយរក្សាសណ្តាប់ធ្នាប់។

ប្រធានាធិបតីឈីលី លោក ហ្កាប្រ៊ីល បូរីក បានលើកឡើងថា ផ្ទះចំនួន៨លានខ្នងត្រូវបានរងប៉ះពាល់ ប៉ុន្តែពាក់កណ្តាលត្រូវបានស្តារឡើងវិញហើយ។ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា៖«អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺរឿងគួរឱ្យក្ដៅក្រហាយណាស់ ព្រោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឈីលីរាប់លាននាក់ ហើយរដ្ឋមានកាតព្វកិច្ចទទួលខុសត្រូវចំពោះប្រជាជន»។

គួរជម្រាបថា ការដាច់ភ្លើងទ្រង់ទ្រាយធំនេះ បានបង្កផលលំបាកជាខ្លាំង ដល់តំបន់ជាច្រើន ពោលគឺចាប់់ពីតំបន់ភាគខាងជើងដែលពឹងផ្អែកខ្លាំងលើការជីកយករ៉ែ រហូតទៅដល់តំបន់កណ្តាល និងភាគខាងត្បូង ជាតំបន់ប្រជាជនភាគច្រើនប្រតិបត្តិការនៅអណ្តូងរ៉ែទង់ដែងសំខាន់ៗ ខណៈអណ្តូងរ៉ែធំៗ និងសំខាន់ៗគ្មានអគ្គិសនីប្រើប្រាស់។ ទន្ទឹមនឹង ឈីលី គឺជាប្រទេសផលិតទង់ដែងលំដាប់កំពូលរបស់ពិភពលោក។ ជាចុងក្រោយ ប្រតិបត្តិករប្រព័ន្ធបណ្តាញអគ្គិសនីជាតិរបស់ឈីលីបានអះអាងថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៅពីក្រោយការដាច់ភ្លើងទ្រង់ទ្រាយធំបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង