**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

ទេសរដ្ឋមន្រ្តី គន់ គីម បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំធ្វើលំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្ដមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-២៥) ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈមណ្ឌល អាហា (AHA Centre)។

ចំណុចសំខាន់ៗខាងក្រោម នឹងត្រូវយកមកពិចារណា ក្នុងអំឡុងពេលអនុវត្តលំហាត់សមយុទ្ធ៖ ធ្វើការសាកល្បងយន្តការសម្របសម្រួលថ្នាក់ជាតិ និងឆ្លើយតបសង្គ្រោះបន្ទាន់។ បង្កើនសមត្ថភាព និងជំនាញរបស់អ្នកឆ្លើយតបថ្នាក់ ជាតិ (ឧ. ក្រុមរុករក និងសង្គ្រោះ, ក្រុមគ្រូ ពេទ្យសង្គ្រោះបន្ទាន់, ក្រុមឆ្លើយតបនិងវាយតម្លៃសង្គ្រោះបន្ទាន់កម្ពុជា (Cam-ERAT)។ល។

ឯកឧត្ដមកិតិ្តសង្កហបណ្ឌិត គន់ គីម បានស្នើក្រសួងពាក់ព័ន្ធ និងកម្លាំងទាំង៣ត្រៀមជួយសហការ ដើម្បីប្រទេសជាតិយើងទាំងមូល ក៏ដូចជាការទំនាក់ទំនងល្អ តាមបណ្តាលប្រទេសជាមិត្តនៃតំបន់អាស៊ាន និងដោយក្តីរំពឹងថាលំហាត់ សមយុទ្ធគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ាន២០២៥ (ARDEX-២៥) នឹងផ្តល់ឱកាសមួយដើម្បីអនុវត្ត វាយតម្លៃ និងពិនិត្យឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំប្រចាំការក្នុងតំបន់ និងការសម្រប សម្រួលសម្រាប់ប្រតិបត្តិការជំនួយសង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងការឆ្លើយតបសង្គ្រោះបន្ទាន់ (SASOP) ព្រមទាំងយន្តការឆ្លើយតបគ្រោះមហន្តរាយផ្សេងទៀត។

ឯកឧត្ដមកិតិ្តសង្កហបណ្ឌិត គន់ គីម បន្តថា ARDEX-២៥ មានគោលដៅ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអន្តរជាតិ តាមរយៈការដឹកនាំថ្នាក់ជាតិ ការធ្វើឲ្យប្រសើរឡើងនៅតំបន់អាស៊ាន និងការគាំទ្រអន្តរជាតិ ក្នុង ការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់។

ឯកឧត្ដមកិតិ្តសង្កហបណ្ឌិត គន់ គីម បានលើកឡើងថា «កម្ពុជាយើងឆ្នាំកន្លងទៅបានចូលរួមនៃកិច្ចប្រជុំធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ដែលម្ចាស់ផ្ទះដោយ បានធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម ARDEX-១៦ បានធ្វើនៅក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារុយសាឡឹម ARDEX-១៨ បានធ្វើនៅទីក្រុងស៊ីឡេហ្គន់ ប្រទេសឥណ្ឌូនេស៊ី ARDEX-២០ ធ្វើជាម្ចាស់ផ្ទះដោយហ្វីលីពីន ប៉ុន្តែត្រូវបានលុបចោលដោយសារតែCOVID-១៩ និង ARDEX-២៣ ចុងក្រោយត្រូវបានធ្វើនៅទី ក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ីផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង