**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ប្រធានាធិបតីចិន សាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់រដ្ឋធានីមូស្គូ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ក្នុងការសន្ទនាតាមទូរសព្ទ ជាមួយសមភាគីរុស្ស៊ី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់រដ្ឋធានីមូស្គូ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទទី២៤កុម្ភៈ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ បន្ថែមលើនេះ លោក ស៊ី ប្រាប់លោក ពូទីន ថា ចិន និងរុស្ស៊ី មិនអាចឃ្លាតឆ្ងាយពីគ្នាបានទេ។ ជំនួបនេះកើតឡើងស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយបុរសខ្លាឃ្មុំទឹកកក។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររាយការណ៍ថា លោក ស៊ី និយាយថា ចិនរីករាយដែលឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងជាវិជ្ជមាន ដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ រដ្ឋធានីមូស្គូ និងរដ្ឋធានីប៉េកាំង បានពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន ទោះបីជាប្រទេសចិនព្យាយាមពណ៌នាខ្លួនឯងថា ជាភាគីអព្យាក្រិត។ រដ្ឋធានីប៉េកាំង នៅតែជាដៃគូនយោបាយ និងសេដ្ឋកិច្ចជិតស្និទ្ធរបស់រដ្ឋធានីមូស្គូ ហើយមិនដែលថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី នាំឱ្យសមាជិកណាតូមួយចំនួនហៅរដ្ឋធានីប៉េកាំងថា ជាអ្នកបើកដៃឱ្យមានជម្លោះ។ ជុំវិញទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី លោក ស៊ី លើកឡើងថា ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថា ប្រទេសទាំងពីរ គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្ដូរបាន ហើយមិត្តពិតដែលចែករំលែកភាពសុខដុមរមនា គាំទ្រគ្នាទៅវិញទៅមក និងសម្រេចបានការអភិវឌ្ឍរួមគ្នា។

វិមានក្រឹមឡាំង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានប្រាប់លោក ស៊ី អំពីកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន ជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីបីឆ្នាំមុន។ សេចក្តីថ្លែងការណ៍បន្តថា ភាគីចិន ក៏បានសម្ដែងការគាំទ្រចំពោះការចាប់ផ្តើមកិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក៏ដូចជាការត្រៀមខ្លួន ដើម្បីជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន។ ភាគីទាំងពីរបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំ ដោយលោក ស៊ី បានហៅមេដឹកនាំរុស្ស៊ីថា ជាមិត្តល្អបំផុតរបស់ខ្លួន ហើយលោក ពូទីន បានសរសើរដៃគូដែលអាចទុកចិត្តបាន។

ថ្ងៃទី២៤កុម្ភៈ គឺជាថ្ងៃគម្រប់ខួបបីឆ្នាំចាប់តាំងពីការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការចាប់ផ្តើមនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» បង្កជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ កិច្ចពិភាក្សាយ៉ាងជិតស្និទ្ធរវាងមេរបបកុម្មុយនីស្ដទាំង២ កើតឡើងនៅពេលដែលជំហររបស់រដ្ឋធានីម៉ូស្គូ នៅលើឆាកអន្តរជាតិឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ខណៈលោក ត្រាំ មានទំនាក់ទំនងកាន់តែច្រើនជាមួយលោកពូទីន នៅក្នុងការជំរុញរដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មន្ត្រីអាម៉េរិក និងរុស្ស៊ី នៅរាជធានីរីយ៉ាដកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ជឿថាមានលទ្ធភាពខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនាពេលអនាគតរវាងរដ្ឋធានីវ៉ាស៊ីនតោន និងមូស្គូ ក្នុងចំណោមចំណុចសំខាន់ៗចំនួនបួន ដែលបានពិភាក្សា៕

អត្ថបទដែលជាប់ទាក់ទង