**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្ញប់ស្ញែងចំពោះអង្គការ និងសប្បុរសជនដែលជួយសង់សាលារៀននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីស្ញប់ស្ញែង និងការលើកទឹកចិត្តខ្ពស់ដល់លោក ហាតមុត គីសេកេ (Mr. HARTMUT GIESECKE) និងក្រុមគ្រួសារ រួមទាំងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអង្គការកុមារកម្ពុជារីករាយ ដែលបានចូលរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យអប់រំកុមារតូចនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធផលអគារសិក្សា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ជាក់ស្តែងតាមរយៈមូលនិធិ គីនចាន់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស ក្រោមកិច្ចសហការអនុវត្ត គម្រោងពីអង្គការដៃគូពាក់ព័ន្ធ មានសាលារៀនរហូតដល់អគារសិក្សា កម្រិតមត្តេយ្យសិក្សាចំនួន ៩០ខ្នង និងអគារសម្រាប់កម្រិតបឋមសិក្សា ៩០ខ្នង ត្រូវបានកសាងនិងជួសជុលកែលម្អនៅតាមបណ្តាខេត្ត ចំនួន ៩ ក្នុងនោះ អគារមតេយ្យសិក្សា ២២ខ្នង និងអគារបឋមសិក្សា ៦ខ្នង ដែលត្រូវប្រារព្ធពិធីសម្ពោធនាឱកាសដ៏ឱឡារិកនោះ។

សូមជម្រាបថា សាលាគោលដៅចំនួន ២៩សាលា ក្នុងខេត្តចំនួន ៧ លោកតា ហាតមុត គីសេកេ (MR. HARTMUT GIESECKE) តាមរយៈអង្គការកុមារកម្ពុជារីករាយ(HCC) បានជួយសង់សាលារៀននោះ រួមមាន ខេត្តព្រៃវែង៤សាលា ខេត្តត្បូងឃ្មុំ ៤សាលា ខេត្តកំពងចាម ៣សាលា ខេត្តក្រចេះ ៣សាលា ខេត្តស្ទឹងត្រែង ៥សាលា ខេត្តបន្ទាយមានជ័យ ៤សាលា និងខេត្តសៀមរាប ៦សាលា។

ពីវេទិការអធិបតីនៃពិធីដដែលនោះ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះបេសកម្ម និងទឹកចិត្តប្រកបដោយសប្បុរសរបស់លោកតា ហាតមុត គីសេកេ និងបណ្ដាអង្គការដៃគូ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់គោលដៅធានាថាប្រជាជានកម្ពុជាទាំងអស់ ទទួលបានការអប់រំ ប្រកបដោយបរិយាបន្ន និងសមធម៌ ជាមួយនឹងចំណេះដឹង ជំនាញ និងគុណតម្លៃ ដែលនាំទៅរកសុខភាពល្អ កាយសម្បទាមាំមួន និងការសិក្សាពេញមួយជីវិត។

យោងតាមរបាយការណ៍ លោក ប៊ិន ជីវ័ន្ត អភិបាល នៃគណៈអភិបាលស្រុកកំចាយមារ ស្រុកនេះមានគ្រឹះស្ថានសិក្សាមានចំនួន ៥៩ កន្លែង ក្នុងនោះមាន មត្តេយ្យសិក្សា៥ កន្លែង សាលាបឋមសិក្សា៤៣ កន្លែង អនុវិទ្យាល័យ៧កន្លែង វិទ្យាល័យ២កន្លែង វិទ្យាស្ថានអភិវឌ្ឍនសហគមន៍១កន្លែង សាកលវិទ្យាល័យ១កន្លែង។ លោកអះអាងថាសមិទ្ធផលសម្ពោធនាថ្ងៃនេះ បានធ្វើឱ្យវិស័យអប់រំក្នុងស្រុកកំចាយមារ រីកចម្រើនមួយកម្រិតទៀតទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព៕

អត្ថបទដែលជាប់ទាក់ទង