**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយៈពេល១ឆ្នាំ របស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅថ្ងៃទី១៦ខែមករា ឆ្នាំ១៩៥៦។

ជាកាតព្វកិច្ច ព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមមាត្រា, លក្ខខ័ណ្ឌ និងឧបសម្ព័ន្ធនានា នៃអនុសញ្ញានិងពិធីសារ។ អនុសញ្ញាទីក្រុងស៊ីកាហ្គោឆ្នាំ១៩៤៤ ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ មានឧបសម្ព័ន្ធចំនួន១៩ ក្នុងនោះឧបសម្ព័ន្ធទី១៧ ស្តីពីសន្តិសុខ អាកាសចរណ៍ស៊ីវិល មានស្តង់ដាចំនួន ៩៥ និងអនុសាសន៍ណែនាំ ដែលតម្រូវឲ្យរដ្ឋសមាជិកអនុវត្ត។ ជាការអនុវត្ត ព្រះរាជាណាចក្រកម្ពុជា ដែលមាន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាតំណាងបានរៀបចំឆ្លើយតបតាមស្ដង់ដាលេខ ៣.១.៧ នៃឧបសម្ព័ន្ធទី១៧ ក្នុងការបង្កើតគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល និងស្ដង់ដាលេខលេខ ៣.២.៣ នៃឧបសម្ព័ន្ធទី១៧ តម្រូវឲ្យបង្កើតគណៈកម្មការសន្តិសុខអាកាសយានដ្ឋាន។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ដថា ក្រុមការងារលេខាធិការដ្ឋាន បានធ្វើបច្ចុប្បន្នភាពគណៈកម្មការសន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគណៈកម្មការ សន្តិសុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង គណៈកម្មការសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។លើសពីនេះ បានធ្វើបច្ចុប្បន្នភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ ស៊ីវិល និងបានរៀបចំសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ការរៀបចំ និងការ ប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ការកំណត់ចំនួនបណ្ណ និងនីតិវិធីនៃការផ្តល់បណ្ណសន្តិសុខសម្រាប់ ចេញ-ចូល អាកាស យានដ្ឋានអន្តរជាតិ ជូនដល់គ្រប់ក្រសួង ស្ថាប័ន ស្ថានទូត អង្គការជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជនផ្តល់សេវាកម្មក្នុងអាកាសយានដ្ឋានអន្តរជាតិ និង អង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

បើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងមួយឆ្នាំកន្លងទៅនេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានបណ្ដុះបណ្ដាលសន្ដិសុខ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ, អាកាសយានដ្ឋានអន្ដរជាតុសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់គ្រប់បណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនាពេលកន្លងមក។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង