**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មានទៅកាន់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ និង “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន”

ភ្នំពេញ៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មានចូលរួមធ្វើដំណើរទេស្សនកិច្ចទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះនឹងអាចអោយក្រុមអ្នកសារព័ត៌មានស្វែងយល់សិក្សាកាន់តែស៊ីជម្រៅ ពីការងារចូលរួមរបស់សហគមន៍ នៅក្នុងកិច្ចការងារអភិរក្សធនធនធម្មជាតិ ការដាំស្តារព្រៃ និងពិសេសគឺអាចទទួលបាននូវបទពិសោធន៍ដ៏ល្អៗជាមួយសម្រស់ធម្មជាតិស្រស់ត្រកាលក៏ដូចជាការចូលរួមគាំទ្រដល់ប្រជាសហគមន៍ និងកិច្ចការអភិរក្សរបស់ពួកគាត់ផងដែរ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងសហគមន៍ ក្រុមអ្នកសារព័ត៌មាននឹងបន្តដំណើរឈ្ពោះទៅកាន់ “មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” ជាកន្លែងដែលមានបណ្តុះពូជផ្កានិងថ្នាលបណ្តុះកូនឈើជាច្រើនពាន់ដើមថែមទៀតផង។

សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០០៣ លើទំហំផ្ទៃដីចំនួន៣៦៥ហិកតា និងមានប្រជាជនរស់នៅរហូតដល់៣២៥គ្រួសារ។ ការងារសំខាន់ៗរបស់សហគមន៍គឺផ្តោតទៅលើកិច្ចការងារអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដើម្បីជួយជាចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ សហគមន៍ក៏មានតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍ធម្មជាតិជាច្រើនដូចជា ព្រៃឈើ សត្វព្រៃ ទឹកជ្រោះ តំបន់ទេសភាព ស្រះដំរី ប្រាសាទបុរាណ បុរាណដ្ឋាន ពើងថ្ម និងប្រពៃណីតម្បាញរបស់អ្នកភូមិជាដើម។

ការអភិរក្សធនធានធម្មជាតិ៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំបានចូលរួមយ៉ាងសកម្មនៅក្នុងការងារអភិរក្ស និងថែរក្សាធនធានធម្មជាតិតាមរយៈការរៀបំផែនការនិងអនុវត្តការងារដើរល្បាតយ៉ាងទៀងទាត់ ការរៀបចំថ្នាលកូនឈើ សួនឱសថ និងការដាំស្តារព្រៃជាដើម។ សហគមន៍បានសហការជាមួយគម្រោងរបស់រាជរដ្ឋាភិបាល និងបណ្តាអង្គការជាច្រើនក្នុងការរៀបចំការគ្រប់គ្រងបែងចែកតំបន់ការពារធម្មជាតិយ៉ាងច្បាស់លាស់ដើម្បីការពារការកាប់បំផ្លាញព្រៃឈើផងនិងអាចអោយប្រជាសហគមន៍ដកហូតអនុផលព្រៃឈើដោយនិរន្តរភាពផងដែរ។

ការងារដាំស្តារព្រៃ៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំគឺបានរៀបចំថ្នាលបណ្តុះកូនឈើដោយខ្លួនឯងផងនិងមានការសហការទិញបន្ថែមពីថ្នាលនៅតាមសាលារៀនក្នុងតំបន់ ដើម្បីយកទៅលក់បន្តអោយភ្ញៀវទេសចរអាចយកទៅដាំនៅក្នុងព្រៃរបស់សហគមន៍។ មានកូនឈើច្រើនជាង៥០០០ដើមត្រូវបានដាំដោយភ្ញៀវទេសចរនិងមើលថែបន្តដោយក្រុមការងាររបស់សហគមន៍ហើយកូនឈើទាំងនោះមានដូចជាឈើធ្នុង យាង បេង និងគគីជាដើម។ ក្រៅពីការដាំដុះបន្ថែមសមាជិកសហគមន៍ក៏មានផែនការដើរល្បាតព្រៃយ៉ាងទៀងទាត់២ដងក្នុង១ខែដើម្បីធានាបាននូវភាពថិតនៃព្រៃដែលមានស្រាប់និងបន្តមើលថែរក្សាកូនឈើដែលទើបដុះថ្មី។ ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានគឺនឹងធ្វើជាសាក្សីដោយផ្ទាល់ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការងារទាំងនោះ និងស្វែងយល់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហគមន៍ក្នុងការអភិរក្សបរិស្ថានធម្មជាតិរបស់ពួកគាត់ផងដែរ។

សេវាកម្មទេសចរណ៍៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំមានតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍ធម្មជាតិជាច្រើន រាប់ចាប់ពីការដើរកំសាន្តព្រៃឈើ មើលសត្វព្រៃ ទឹកជ្រោះ តំបន់ទេសភាព ស្រះដំរី ប្រាសាទបុរាណ បុរាណដ្ឋាន ពើងថ្ម និងប្រពៃណីតម្បាញរបស់អ្នកភូមិ។ សហគមន៍មានផ្ទះស្នាក់រហូតដល់២៥ផ្ទះដែលអាចផ្តល់ជូនកន្លែងស្នាក់នៅដ៏សមរម្យសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិដោយតម្លៃស្នាក់នៅមួយយប់ត្រឹមតែ២០ដុល្លា និងអាចស្នាក់នៅបានរហូតដល់ទៅ៨នាក់។ ក្រៅពីនេះសហគមន៍ក៏មានសេវាចុងភៅដោយពួកគាត់អាចធ្វើម្ហូបទៅតាមតម្រូវការរបស់ភ្ញៀវនិងមានអ្នកនាំភ្ញៀវ៥នាក់ប្រចាំសហគមន៍ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ផងដែរ។

ដំណើរទស្សនកិច្ចក្រុមអ្នកសារព័ត៌មាននេះ នឹងបង្ហាញអោយឃើញពីរបៀបដែលសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំបំពេញនូវរាល់សកម្មភាពផ្សេងៗរបស់ពួកគាត់ ដើម្បីគាំទ្រដល់ការដាំស្តារព្រៃឡើងវិញ និងការគិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពដោយធានាអោយបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផងនិងសមាជិកសហគមន៍ផង ៕

អត្ថបទដែលជាប់ទាក់ទង