**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល

បទវិភាគ៖ផែនការប្រតិបត្តិដ៏សំខាន់នេះនឹងធ្វើឱ្យការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ចិនត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស«ផែនការប្រតិបត្តិការស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥ »កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla អាមេរិកបានថ្លែងថា “ក្រុមហ៊ុន Tesla បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានកាន់តែមុតមាំក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ។ អ្នកវិភាគសម្គាល់ឃើញថា ផែនការប្រតិបត្តិនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេស ហើយបានឆ្លុះបញ្ចាំងពីសុទ្ធចិត្តនិងជំនឿចិត្តរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយទុនបរទេស ។
ជាច្រើនឆ្នាំកន្លងមក ទុនបរទេសគឺជាសាក្សី ជាអ្នករួមចំណែកនិងជាអ្នកទទួលបានផលប្រយោជន៍ពីគោលនយោបាយកំណែទម្រង់និងបើកទូលាយរបស់ចិន។ គិតរហូតដល់ចុងឆ្នាំ ២០២៤ សហគ្រាសដែលបានបង្កើតឡើងដោយពាណិជ្ជករបរទេសមានចំនួនលើសពី ១លាន២សែន៣ម៉ឺន៩ពាន់សហគ្រាស ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន ២០,៦ ទ្រីលានយាន់ប្រាក់ចិន ។ ឆ្លងតាមរយៈការកៀរគរទុនបរទេស ប្រទេសចិនបាននាំចូលប្រាក់ទុន បច្ចេកទេសជឿនលឿននិងបទពិសោធខាងការគ្រប់គ្រងដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។ ចំណែកទុនបរទេសក៏បានចែករំលែកនូវផលចំណេញយ៉ាងច្រើនក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិនផងដែរ ។
បច្ចុប្បន្ននេះ ការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតយ៉ាវ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង ហើយឯកតោភាគីនិយមនិងការពារនិយមបានកើនឡើងយ៉ាងច្បាស់លាស់ ។ ការដាក់ចេញនូវ«ផែនការប្រតិបត្តិស្តីពីការលំនឹងទុនបរទេស»ច្បាប់នេះមិនត្រឹមតែមានអំណោយផលដល់កិច្ចកសាងទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ឱកាសទីផ្សារកាន់តែច្រើននិងលំហអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពសម្រាប់ទុនបរទេសផងដែរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមក្នុងប្រទេសចិន។
បើមើលពីខ្លឹមសារជាក់លាក់អាចឃើញថា «ផែនការប្រតិបត្តិ»នេះបានបូករួមទាំងវិធានការជាក់ស្តែងចំនួន ២០ ផ្នែកលើវិស័យចំនួន ៤ ដូចជា ការពង្រីកការបើកទូលាយដោយម្ចាស់ការប្រកបដោយរបៀបរៀបរយ លើកកម្ពស់កម្រិតជំរុញការបណ្តាក់ទុន បង្កើនប្រសិទ្ធភាពនៃវេទិកាបើកទូលាយនិងបង្កើនកម្លាំងធានាសេវាកម្មជាដើម ដើម្បីបង្កើនកម្រិតកៀរគរទុនបរទេសនិងលំនឹងទុនបរទេសជាបន្តបន្ទាប់ ។ យោងតាមផែនការប្រតិបត្តិនេះ ប្រទេសចិននឹងពង្រីកកន្លែងសាកល្បងនៃការបើកទូលាយក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម ។
ដោយឈរលើមូលដ្ឋាននៃចិត្តស្មោះនិងកម្រិតកៀរគរទុនបរទេសរបស់ប្រទេសចិន យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញថា តាមការប៉ាន់ប្រមាណ សហគ្រាសអាជីវកម្មប្រើប្រាស់ចំនួនជិត ៧០ ភាគរយនឹងបង្កើនការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអង់គ្លេសនៅចិនបង្ហាញថា សហគ្រាសដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៧៦ ភាគរយបានថ្លែងថា នឹងរក្សាកម្រិតវិនិយោគបច្ចុប្បន្នឬបង្កើនការវិនិយោគ ។ ដោយឡែកយោងតាម«របាយការណ៍ស៊ើបអង្កេតប្រចាំត្រីមាសអំពីបរិយាកាសប្រកបអាជីវកម្មរបស់សហគ្រាសជាសមាជិក»ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មជប៉ុននៅចិននាពេលថ្មីៗកន្លងទៅនេះបង្ហាញឱ្យឃើញថា សហគ្រាសទុនជប៉ុនចំនួន ៦៤ ភាគរយបានសម្តែង”ការពេញចិត្តខ្លាំងឬ”ពេញចិត្ត” ហើយសហគ្រាសទុនជប៉ុនចំនួន ៥៨ ភាគរយបានថ្លែងថា នឹងបង្កើនឬរក្សាការវិនិយោគនៅប្រទេសចិនក្នុងឆ្នាំនេះ ។
គួរបញ្ជាក់ថា ផែនការប្រតិបត្តិនេះទាមទារយ៉ាងជាក់លាក់ថា គោលនយោបាយនិងវិធានការគ្រប់ប្រភេទនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅមុនចុងឆ្នាំ ២០២៥ ។ នេះគឺជាការឆ្លើយតបយ៉ាងសកម្មរបស់ប្រទេសចិនចំពោះសហគ្រាសទុនបរទេស ។ បើសម្លឹងមើលឱ្យវែងឆ្ងាយ សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលជាយូរមិនបានកែប្រែទេ ។ ស្របពេលដែលរដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការមួយចំនួនស្តីពីការលំនឹងទុនបរទេសកាន់តែច្រើន សហគ្រាសទុនបរទេសនឹងរកឃើញឱកាសកាន់តែច្រើនសម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ៕

អត្ថបទដែលជាប់ទាក់ទង