**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ការរលាយផ្ទាំងទឹកកករបស់ពិភពលោក បានបង្កើនល្បឿនលឿនជាងការរំពឹងទុក

ការរលាយផ្ទាំងទឹកកករបស់ពិភពលោក បានបង្កើនល្បឿនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយការរលាយមានល្បឿនលឿនជាងការរំពឹងទុកពីមុននៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងជំរុញឱ្យកម្រិតទឹកសមុទ្ទកើនឡើងខ្ពស់។

ផ្ទាំងទឹកកក ដើរតួជាធនធានទឹកសាបសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយអាចដំឡើងកម្ពស់កម្រិតទឹកសមុទ្ទពិភពលោក៣២សង់ទីម៉ែត្រ ប្រសិនបើពួកវារលាយទាំងស្រុង។ តែចាប់តាំងពីដើមសតវត្សរ៍នេះមក ផ្ទាំងទឹកកកច្រើនជាង៦៥០០ពាន់លានតោន ឬ៥ភាគរយត្រូវបានបាត់បង់ ហើយល្បឿននៃការរលាយកំពុងកើនលឿនស្លេវ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ការរលាយផ្ទាំងទឹកកកមានច្រើនជាងមួយភាគបី ខ្ពស់ជាងកំលុងឆ្នាំ២០០០ ដល់២០១១។

ការសិក្សាមួយដែលរួមបញ្ចូលការប៉ាន់ប្រមាណក្នុងតំបន់ជាង២៣០ ពីក្រុមស្រាវជ្រាវចំនួន៣៥ ជុំវិញពិភពលោក បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តកាន់តែមានទំនុកចិត្តលើល្បឿនពិតប្រាកដនៃការរលាយផ្ទាំងទឹកកក និងរបៀបដែលវានឹងវិវឌ្ឍនៅពេលអនាគត។

ផ្ទាំងទឹកកក គឺជាសូចនាករដ៏សំខាន់នៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់ទីកន្លែងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយសារតែសកម្មភាពរបស់មនុស្ស ការដុតឥន្ធនៈហ្វូស៊ីលជាចម្បង។ ចន្លោះឆ្នាំ២០០០ និង២០២៣ ផ្ទាំងទឹកកកក្នុងតំបន់ក្រៅពីតំបន់ហ្គ្រោអង់ឡង់ (Greenland) និងអង់តាក់ទិក បានបាត់បង់ប្រហែល២៧០ពាន់លានតោនក្នុងមួយឆ្នាំជាមធ្យម។

អឺរ៉ុបកណ្តាលបានបាត់បង់៣៩ភាគរយនៃផ្ទាំងទឹកកករបស់ខ្លួនក្នុងរយៈពេលជាង២០ឆ្នាំ។ បរិមាណផ្ទាំងទឹកកកដែលបាត់បង់នៅចុងសតវត្សន៍នេះ នឹងត្រូវបានរុញច្រានយ៉ាងខ្លាំងដោយសកម្មភាពរបស់មនុស្សក្នុងការបន្តបង្កើនកម្តៅផែនដី ដោយការបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង