**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

ក្រុមប្រទេស G7 កំពុងពិចារណារួមគ្នារឹតបន្តឹងកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ីក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត

វ៉ាស៊ីនតោន៖ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងពិចារណារួមគ្នាអំពីការរឹតបន្តឹង ឬកែសម្រួលកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ីក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ខណៈដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែននៅតែបន្ត។

សេចក្តីថ្លែងការណ៍ព្រាងមួយដែលទីភ្នាក់ងារព័ត៌មាន Bloomberg News ទទួលបានបានបង្ហាញថា ក្រុមប្រទេស G-7 អាចផ្តល់ភារកិច្ចជូនក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជួបប្រជុំកែសម្រួលកំណត់តម្លៃប្រេងឡើងវិញ ដែលបច្ចុប្បន្នត្រូវបានកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ ដែលត្រូវបានដាក់ចេញដើម្បីទប់ស្កាត់ការទិញប្រេងរបស់វិមានក្រឹមឡាំងពីសំណាក់អតិថិជនផ្សេងៗ។ ចំណាត់ការនេះនឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យរុស្សីកាន់តែចំណាយច្រើនជាងមុនលើការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដើម្បី «លើកទឹកចិត្តឱ្យរុស្ស៊ីចូលចរចាសន្តិភាពប្រកបដោយអត្ថន័យ»។

ដំណាក់កាលនេះ មិនមានភាពច្បាស់លាស់នោះទេថាតើសមាជិករបស់ក្រុមប្រទេស G-7 ទាំងអស់គាំទ្រឯកសារនេះដោយរបៀបណានោះ ហើយវាទំនងជានឹងត្រូវបានកែសម្រួលនៅពេលដែលអ្នកការទូតបន្តចរចាដើម្បី សម្រេចបានខ្លឹមសាររបស់អត្ថបទនោះ។

សេចក្តីព្រាងអត្ថបទនេះក៏បានលើកឡើងផងដែរថា «កងទ័ពនិងធនធាន រួមជាមួយនឹងការត្រួតពិនិត្យជាអន្តរជាតិដ៏រឹងមាំដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនដែលបានព្រមព្រៀងគ្នា»។

សហរដ្ឋអាមេរិកបានបង្កើតឱ្យមានព័ត៌មានដ៏រន្ធត់មួយនៅពេលប្រទេសមហាអំណាចមួយនេះបានទាក់ទងដោយបើកចំហរកាលពីសប្តាហ៍មុនក្នុងការសន្ទនាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូដោយផ្ទាល់ដើម្បីបញ្ចប់សង្រ្គាម។ ជាការឆ្លើយតប មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនបានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីវិធីសាស្រ្តរួមមួយក្នុងការចរចាដោយខ្លាចត្រូវបានគេផាត់ចេញពីការចរចារ។

ក្រុមប្រទេស G-7 មានគោលបំណងបញ្ចេញសេចក្តីថ្លែងការណ៍នេះនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបបីឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង