**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង

លោក ឡុង ឌីម៉ង់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង លោកអិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ តំណាងមន្ទីរ អង្គភាព និងចៅសង្កាត់។

តាមសេចក្តីប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការលេខ ៧៨៩៧ប្រក សម្រេចតែងតាំងមន្ត្រីរាជការ លោក ទៀង វណ្ណារិទ្ធ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងលោក ឃន ម៉ន ជានាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែង ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុងឱ្យទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មានបន្តវេនប្រកបដោយសក្តានុពលពោរពេញដោយសមត្ថភាព និងថាមពលក្នុងការដឹកនាំ និងគ្រប់គ្រងជាដើម។

លោក អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គម ស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលកន្លងមកបានចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដែលជាការរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនានា និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ប្រកបដោយភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការគោរពឱ្យខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចរបស់ខ្លួនមានទំនួលខុសត្រូវខ្ពស់ និងប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងការរៀបចំផែនការ ចក្ខុវិស័យ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួន ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង សង្កាត់ឱ្យបានកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងរឹងឱ្យបានជាបន្តបន្ទាប់ ដើម្បីឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធា រណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

បន្ថែមពីលើនេះ លោក ឡុង ឌីម៉ង់ ក៏សូមរំលឹក និងផ្តាំផ្ញើដល់គណៈអភិបាលក្រុងព្រះសីហនុ ជាពិសេសលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលដែលទើបនឹងចូលកាន់តំណែងថ្មីត្រូវ
គោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តិនានា តំកល់ប្រយោជន៍ជាតិ និងប្រជាជនជាធំចូលរួមចំណែកការពារអធិបតីភាព បូរណភាពដែនដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងប្រជាពលរដ្ឋ៖

– ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រដ្ឋបាលឯកភាព និងសហការជាមួយស្ថាប័នផ្សេងៗ ព្រមទាំងដៃគូអភិវឌ្ឍន៍ឱ្យបានល្អប្រសើរ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល
– បន្តអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសារធារណៈ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
– ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើស គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងក្នុងភូមិសាស្ត្ក្រុក្រុងព្រះសីហនុ តាមរយៈការពង្រឹងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច និងជំរុញការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវាតាមយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព រហ័ស តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង