**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បណ្តាមេដឹកនាំអឺរ៉ុប អំពាវនាវឱ្យមានការចំណាយច្រើនជាងមុន ដើម្បីបង្កើនសមត្ថភាពការពារតំបន់

ប៉ារីស៖ បណ្តាមេដឹកនាំអឺរ៉ុប ដែលជួបប្រជុំក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឱ្យមានការចំណាយច្រើនជាងមុន ដើម្បីបង្កើនសមត្ថភាពការពារតំបន់ ប៉ុន្តែមានមតិយោបល់ខុសៗគ្នា ជុំវិញការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

មុនកិច្ចប្រជុំ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញឆន្ទៈ បញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន ប៉ុន្តែក្រោយមកនិយាយថា ត្រូវមានការប្តេជ្ញាចិត្តធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក ទើបអាចធ្វើបែបនោះបាន។ ចំណែក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និយាយថា មិនអាចមានកិច្ចព្រមព្រៀងសន្តិភាពទេ បើគ្មានការយល់ព្រមពីអ៊ុយក្រែន ហើយបេសកកម្មរក្សាសន្តិភាពរបស់អាល្លឺម៉ង់នៅអ៊ុយក្រែន គឺមិនសមស្របទេ ដរាបណាគ្មានកិច្ចព្រមព្រៀងសន្តិភាព។

លោក Scholz និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk មានយោបល់ដូចគ្នាថា ច្បាប់សារពើពន្ធដ៏តឹងរ៉ឹងរបស់ EU គួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតប្រទេសនានាបង្កើនការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន ដោយមិនបំពានលើច្បាប់ឱនភាពរបស់ EU។ រីឯនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា លោកស្រីបើកចំហរក្នុងការពិភាក្សាអំពីការដាក់ពង្រាយកងកម្លាំង ហើយអឺរ៉ុបត្រូវតែជំរុញការគាំទ្រចំពោះអ៊ុយក្រែន និងបង្កើនការចំណាយលើវិស័យការពារជាតិ។
ដោយឡែក ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីតាលី បានឱ្យដឹងថា លោកស្រី Giorgia Meloni បាននិយាយថា ការដាក់ពង្រាយកងកម្លាំងអ៊ឺរ៉ុបនៅអ៊ុយក្រែន ហាក់ដូចជាស្មុគស្មាញ និងមានភាគរយតិចបំផុតសម្រាប់អ៉ីតាលី។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងប៉ារីស ត្រូវបានកោះអញ្ជើញដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រៀបចំកិច្ចចរចាបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី នៅអារ៉ាប៊ីសាអូឌីត ដោយមិនហៅសម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ុយក្រែនផ្ទាល់ឱ្យចូលរួម៕

អត្ថបទដែលជាប់ទាក់ទង