**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកងទ័ពជួបការលំបាក ៣២គ្រួសារ

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជើញនាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាក ផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះគ្រួសារកងទ័ព ចំនួន ៣២គ្រួសារ ទទួលបានអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន ៩មុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរគ្រួសារកងទ័ពទាំងអស់ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារកងទ័ព ជួបការលំបាកគ្រប់វេលា ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង