**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292

ក្រុមហ៊ុនប្រេងអាមេរិក Chevron នឹងបញ្ឈប់បុគ្គលិកពី ១៥ភាគរយទៅ ២០ភាគរយនៃបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៦

ហូសស្តុន៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនប្រេងអាមេរិក Chevron បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ឈប់បុគ្គលិកពី ១៥ភាគរយទៅ ២០ភាគរយនៃបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយ សម្រួលអាជីវកម្ម និងបញ្ចប់ការទិញយកក្រុមហ៊ុនដ៏សំខាន់មួយ។

ក្រុមហ៊ុនផលិតប្រេងធំទី២ របស់សហរដ្ឋអាមេរិកមួយនេះបានប្រឈមនឹងបញ្ហាផលិតកម្ម រួមទាំងការចំណាយលើសផែនការ និងភាពយឺតយ៉ាវនៅក្នុងគម្រោងអណ្តូងប្រេងដ៏ធំនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងតម្លៃ ៥៣ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុនផលិតប្រេង Hess និងការទទួលបានទីតាំងមួយនៅក្នុងអណ្តូងប្រេងដែលរកកម្រៃបានច្រើននៅក្នុងប្រទេសហ្គីយ៉ានស្ថិតក្នុងភាពមិនច្បាស់លាស់ដោយសារតែជម្លោះនៅក្នុងតុលាការជាមួយក្រុមហ៊ុនជាគូប្រជែង Exxon Mobil។

ក្រុមហ៊ុន Chevron បានឱ្យដឹងថា ខ្លួនកំពុងកំណត់គោលដៅកាត់បន្ថយការចំណាយរហូតដល់ ៣ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការលក់ទ្រព្យសម្បត្តិ និងការផ្លាស់ប្តូររបៀបនិងទីកន្លែងអនុវត្តការងារ។

នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន Chevron មានបុគ្គលិកចំនួន ៤០ ២១២នាក់នៅទូទាំងប្រតិបត្តិការរបស់ខ្លួន។ ការបញ្ឈប់បុគ្គលិកចំនួន ២០ភាគរយនៃបុគ្គលិកសរុបនឹងស្មើនឹងប្រហែល ៨ ០០០នាក់។ តួលេខទាំងនោះមិនរាប់បញ្ចូលបុគ្គលិកប្រហែល ៥ ៤០០នាក់ផ្សេងទៀតនៃស្ថានីយសេវាកម្មរបស់ក្រុមហ៊ុន Chevron ឡើយ។

ប្រាក់ចំណេញទាបក្នុងផលិតកម្មប្រេងសាំង និងម៉ាស៊ូតក៏ប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំត្រីមាសទី៤ របស់ក្រុមហ៊ុន Chevron ផងដែរ ខណៈដែលអាជីវកម្មចម្រាញ់របស់ខ្លួនបានប្រកាសពីការខាតបង់ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០មក ដែលបង្កើនសម្ពាធលើនាយកប្រតិបត្តិលោក Mike Wirth។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង