**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នគរបាលបង្រ្កាបជនសង្ស័យ ៣នាក់ ករណីវាយប្លន់យកម៉ូតូជនរងគ្រោះនៅបឹងកក់

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២:៤០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិ..ង្សា(វាយគ្នាភាគីជនសង្ស័យប្រើមួកការពារសុវត្ថិភាពគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរត់ចោលម៉ូតូហើយជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន) ដោយធ្វើការឃាត់ខ្លួននៅចំណុច០២ទីតាំងផ្សេងគ្នា។

ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចលើដងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២:៤០នាទីថ្ងៃដដែល។

ទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន វិសាក់ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ស៊ាង ម៉េងហ៊ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២:២០នាទី។

ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ សុខ ហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២-ឈ្មោះ កាន វិសាក់ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកនំ ស្នាក់នៅផ្ទះលេខ១៦៤ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ស៊ាង ម៉េងហ៊ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ០២គ្រឿង ម៉ាក I phone7 ពណ៍ស ប្រើស៊ីមកាត: 0762496652 (ចាប់យកពីឈ្មោះ កាន វិសាក់ ) និងទូរស័ព្ទដៃម៉ាក Tecno Spark ពណ៍ទឹសមុទ្រ ប្រើស៊ីមកាតលេខ: 07666669810 (ចាប់យកពីឈ្មោះ សុខ ហេង ) និងម៉ូតូ០១គ្រឿវម៉ាក Honda C125 ស៊េរី2018 ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-4622 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5272034 (ជាម៉ូតូជនរងគ្រោះដែលជនសង្ស័យវាយយកនៅពេលកើតហេតុ )។

ជនរងគ្រោះ ឈ្មោះ ដា វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង