**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

និយោជក និងកម្មករនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់នូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់នៅកម្ពុជា។

ការលើកឡើងដូច្នេះបន្ទាប់ពីមន្រ្តីអធិការការងារនៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសម្បទាក្លាយជានគរបាលយុត្តិធម៌កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

លោក ប៊ុន វ៉ា តំណាងនិយោជកនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក ស្ថិតក្នុង រាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដែល មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។ មន្រ្តីអធិការការងាររបស់ក្រសួងការងារទាំងនេះនឹងជួយត្រួតពិនិត្យ តាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយ៉ាងត្រឹមត្រូវបន្ថែមទៀត។

ទន្ទឹមនេះ មន្រ្តីនគរបាលយុត្តិធម៌នឹងជម្រុញដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ផងដែរ។

ចំណែក កញ្ញា ស្រ៊ុន ចាន់សុខឡា ជាកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក មើលឃើញថា ការរក្សាបាននូវការផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត ដូចជាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗទៀតគឺជារឿងចាំបាច់បំផុត ដូច្នេះហើយមន្រ្តីអធិការការងារនៃក្រសួងការងារដែលទើបតែក្លាយជាមន្រ្តីនគរបាលយុត្តិធម៌នឹងដើរតួសំខាន់ក្នុងការជំរុញឱ្យលក្ខខណ្ឌការងារបែបនេះកាន់តែប្រសើរឡើងថែមទៀត។

កម្មករនៃរោងចក្រកាត់ដេរបានគាំទ្រយ៉ាងពេញទំហឹងដែលមន្រ្តីអធិការការងារនៃក្រសួងការងារទទួលបានសម្បទាក្លាយជានគរបាលយុត្តិធម៌។ កញ្ញាថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាប្រចាំ។ កញ្ញាសង្ឃឹមយ៉ាងមុតមាំថាកម្មករទាំងអស់នឹងបន្តទទួលបានអត្ថប្រយោជន៍ថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ចំនួន ១២០រូប និងខេត្តព្រះសីហនុ ចំនួន ១១រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលនៅតាមបណ្តាខេត្តនានាទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង