**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន សាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ នៅខេត្តមណ្ឌលគីរី ដើម្បីបង្ហាញបេះដូងអ្នកបរិស្ថាន និងពង្រីកវិសាលភាពបៃតងនៅកម្ពុជា

ភ្នំពេញ៖ «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តមណ្ឌលគីរី គឺបានបង្ហាញពីបេះដូងអ្នកបរិស្ថាន ចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តមណ្ឌលគីរី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ នៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នីមួយៗ មិនត្រូវកាប់ដើមឈើណាមួយឡើយ បើទោះជាឈើទាំងនោះ ស្ថិយក្នុងរងនៃជួរថ្នាលបណ្តុះកូនឈើ ដែលមាននៅក្នុងប្លង់សាងសង់យ៉ាងណាក្តី។ «ខ្ញុំមិនអនុញ្ញាតជាដាច់ខាតឱ្យមានកាប់ដើមឈើ ក្នុងគម្រោងសាសង់ថ្នាលបណ្តុះកូនឈើ។ ប្រសិនបើមានការប៉ះពាល់ដល់ដើមឈើ ត្រូវចាំបាច់កែសម្រួល បត់បែនទៅតាមស្ថានភាពជាក់ស្តែង នៃគម្រោងនៅទីនោះ។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។

សូមបញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមវិធានការអនុវត្តរបស់ក្រសួងបរិស្ថាន លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំៗ ចំនួន៥កន្លែងក្នុងនោះ ទី១នៅខេត្តត្បូងឃ្មុំ (បានបើកកដ្ឋានសាងសង់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤) ទី២ នៅខេត្តមណ្ដលគីរី (បើកការដ្ឋានសាសង់នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥) ទី៣ នៅខេត្តសៀមរាប ទី៤ នៅខេត្តកំពង់ស្ពឺ និងទី៥នៅខេត្តកោះកុង។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ របស់ក្រសួងបរិស្ថាន សាងសង់ឡើងក្នុងគោលបំណង ចូលរួមចំណែកបណ្តុះនូវផ្នត់គំនិត«ពន្លកបៃតង« តាមរយៈការជំរុញការបណ្តុះនិងចែកកូនឈើ ក្នុងនោះមានកូនត្នោតផងដែរ ជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន យ៉ាងតិចចំនួន ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនការស្រឡាញ់ ចូលរួមដាំដើមឈើ ការពារព្រៃឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅសម្រេចបាន កម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង